ឧកញ៉ា ថោង សារ៉ាត់ ឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារ ដើម្បីទិញមន្ទីរពេទ្យ នគរទេព ជាមួយរដ្ឋាភិបាល

ជុំវិញ​ឧកញ៉ា
56 Shares

រាជរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់ថវិការដ្ឋដើម្បីទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ នគរទេព ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈពេលដែលមន្ទីរពេទ្យថ្មីមួយនេះ ចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ហើយកាលពីថ្ងៃម្សិលមិញ។

May be an image of 1 person, standing and indoor

ភ្លាមៗ ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា ក៏បានបរិច្ចាគថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញយកមន្ទីរពេទ្យ «នគរទេព» មកជាសម្បត្តិរបស់រដ្ឋ។

ឧកញ៉ា ថោង សារ៉ាត់ បរិច្ចាគ ថវិកា ១០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន  ទិញវ៉ាក់សាំងកូវីដ១៩

សូមបញ្ជាក់ថា មន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិ៕

ឧកញ៉ា ថោង សារ៉ាត់ ឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារ ដើម្បីទិញមន្ទីរពេទ្យ នគរទេព ជាមួយរដ្ឋាភិបាល
56 Shares