អ្នកនិពន្ធ មុីសន សុធារី៖ ចំណូលលំហូរលុយ តែងត្រូវបានកំណត់ដោយពេលវេលា

សង្គម​និង​សេដ្ឋកិច្ច
10 Shares

យើងត្រូវការពេលវេលាដាច់ខាតក្នុងការទទួលបានទស្សនៈជីវិត បទពិសោធ ជំនាញ ស្នេហាពិត និងសុភមង្គល។ របស់អស់នេះមិនអាចទិញបានដោយលុយទេ។ យកលុយទៅសាក យើងមិនដឹងទេថា អ្នកណាស្រលាញ់យើង ពេលវេលាធ្វើឲ្យយើងដឹងបាន។ សំណេរដ៏មានខ្លឹមសារអំពីទស្សនៈជីវិតរបស់ អ្នកស្រី មុីសន សុធារី លើកឡើងលើទំព័រហ្វេសបុកនៅរសៀលថ្ងៃទី២៨មីនានេះ។

May be an image of 2 people, people standing and indoor

អ្នកនិពន្ធ មុីសន សុធារី ឲ្យដឹងថា ពេលវេលាដដែលជួយឲ្យយើងឃើញភាពខ្លាំង និងភាពខ្សោយរបស់ខ្លួនឯង។ ឧទាហរណ៍ គេធ្វើការ ៥ ម៉ោង គេអាចភ្ជួរស្រែបានមួយហិចតា យើង ៨ ម៉ោងមិនទាន់រួច។ពេលវេលាជារង្វាស់ កុំយកចំនួនវាមកវាស់ តែយកលទ្ធផលពីវាមកវាស់។

បើមនុស្សពីរនាក់យកលុយមកអួតនឹងពេលវេលា យើងពិបាកឲ្យអ្នកណាចាញ់ឈ្នះណាស់ សំខាន់ទាល់តែយើងដឹងថា អ្នកទំាងពីរអាចធ្វើអ្វីបានខ្លះក្នុងម៉ោងនីមួយៗរបស់គេ ព្រោះថាលុយអាចអស់ ឬខូចបង់។ អ្នកក្រថ្ងៃនេះ អាចមានថ្ងៃស្អែក។ចំណែកការប្រើពេលវេលារបស់មនុស្សជាអ្នកកំណត់អនាគតរបស់គេ ទោះបច្ចុប្បន្នគេគ្មានមួយសេន ឬមានប្រាក់លានក្តី។

អ្នកស្រីបានគួសបញ្ជាក់ថា ចាប់តាំងពីពេលណាមក ដែលការចំណាយពេលវេលាដើម្បីរកលុយបានក្លាយទៅជាទម្លាប់? គឺនៅពេលដែលយើងដឹងថា ចំណូលលំហូរលុយ តែងត្រូវបានកំណត់ដោយពេលវេលា។ នៅរាល់ពេលដែលយើងធ្វើការជួញដូរសម្រាប់រកប្រាក់ចំណូល ពេលវេលាក្នុងគម្រោងការត្រូវតែមានកំណត់មកជានិច្ច ប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃ ហើយបានប៉ុន្មាន?

គ្រប់គ្នាមានតែ ២៤ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃដែលត្រូវប្រើតាមវិធីរៀងៗខ្លួន។ មនុស្សសុខចិត្តលះបង់ពេលវេលារបស់ខ្លួន ដើម្បីស្វែងរកលុយ មិនអ៊ីចឹង គេនឹងចំណាយវាធ្វើអ្វីតាមចិត្តចង់វិញ សប្បាយ និងមិនតឹងតែង។ ទ្រឹស្តីខ្លះកំណត់ឲ្យមនុស្សយើងធ្វើការ ៨ ម៉ោងតែប៉ុណ្ណោះ ប៉ុន្តែមនុស្សនិយមធ្វើតិច ឬច្រើនជាងនេះតាមការយល់របស់គេ។ ម្ចាស់សៀវភៅ ពេលវេលា អ្នកស្រី មុីសន សុធារី បញ្ចាក់បន្ថែម។

បើតាមអ្នកស្រី មនុស្សគ្មានម៉ោងបន្ថែមទេ គេមានតែម្ភៃបួនម៉ោងដដែល ដូច្នេះអ្នកឆ្លាតវៃ គេកំពុងគិតជានិច្ចថា ធ្វើយ៉ាងណា ឲ្យពេលម៉ោងនេះរីកមាឌផ្នែកចំណូល ទោះបីជាទ្រនិចនាឡិកាមិនអាចកែបាន។
ដូច្នេះ មានមនុស្សជោគជ័យជាច្រើនដែលបានសរសេរទស្សនវិជ្ជាទុកមកថា “យើងជាអ្វីដែលយើងគិត” “យើងធ្វើបាននូវអ្វីដែលយើងចង់បាន”។

ដូច្នេះ មនុស្សជាច្រើនបន្ត និងបង្ខំពង្រីកការជួញដូរពេលវេលាសម្រាប់រកប្រាក់កាសពេញមួយជីវិតរបស់គេ ខ្លះរហូតដល់ថ្ងៃស្លាប់ ហើយអ្នកខ្លះទៀតបែរជាចំណាយពេលវេលាផ្តល់ការស្រលាញ់ត្រលប់ឲ្យបរិស្ថានភពផែនដី ឱ្យសហគមន៍សង្គមជាតិ ឬកសាងអ្វីមួយដែលអាចមានឥទ្ធិពលពិតប្រាកដសម្រាប់មនុស្សជំនាន់ក្រោយនៅក្នុងពិភពលោក។ មនុស្សប្រភេទទីពីរនេះធ្វើឲ្យយើងជឿថា ពេលវេលាធំជាងលុយកាក់ បើមនុស្សយកវាទៅប្រើដើម្បីជាប្រយោជន៍មិនមែនសម្រាប់ខ្លួនឯង។

May be an image of 2 people and outdoors

នៅត្រង់នេះ បើសួរថា ពេលណាទើបមនុស្សបញ្ឈប់ការជួញដូរពេលវេលាជាមួយលុយ? ខ្ញុំអាចឆ្លើយបានទេថា នៅពេលណាដែលមនុស្សក្នុងលោក មានកើតមកច្រើននូវមនុស្សប្រភេទទីពីរដែលខ្ញុំទើបនឹងលើកឡើងនៅខាងលើ។

យើងត្រូវការពេលវេលាដាច់ខាតក្នុងការទទួលបានទស្សនៈជីវិត បទពិសោធ ជំនាញ ស្នេហាពិត និងសុភមង្គល។ របស់អស់នេះមិនអាចទិញបានដោយលុយទេ។ យកលុយទៅសាក យើងមិនដឹងទេថា អ្នកណាស្រលាញ់យើង ពេលវេលាធ្វើឲ្យយើងដឹងបាន។

ពេលវេលាដដែលជួយឲ្យយើងឃើញភាពខ្លាំង និងភាពខ្សោយរបស់ខ្លួនឯង។ ឧទាហរណ៍ គេធ្វើការ ៥ ម៉ោង គេអាចភ្ជួរស្រែបានមួយហិចតា យើង ៨ ម៉ោងមិនទាន់រួច។ ពេលវេលាជារង្វាស់ កុំយកចំនួនវាមកវាស់ តែយកលទ្ធផលពីវាមកវាស់។

អ្នកស្រីបន្តថា បើមនុស្សពីរនាក់យកលុយមកអួតនឹងពេលវេលា យើងពិបាកឲ្យអ្នកណាចាញ់ឈ្នះណាស់ សំខាន់ទាល់តែយើងដឹងថា អ្នកទំាងពីរអាចធ្វើអ្វីបានខ្លះក្នុងម៉ោងនីមួយៗរបស់គេ ព្រោះថាលុយអាចអស់ ឬខូចបង់។ អ្នកក្រថ្ងៃនេះ អាចមានថ្ងៃស្អែក។ ចំណែកការប្រើពេលវេលារបស់មនុស្សជាអ្នកកំណត់អនាគតរបស់គេ ទោះបច្ចុប្បន្នគេគ្មានមួយសេន ឬមានប្រាក់លានក្តី។

ចាប់តាំងពីពេលណាមក ដែលការចំណាយពេលវេលាដើម្បីរកលុយបានក្លាយទៅជាទម្លាប់?
គឺនៅពេលដែលយើងដឹងថា ចំណូលលំហូរលុយ តែងត្រូវបានកំណត់ដោយពេលវេលា។ នៅរាល់ពេលដែលយើងធ្វើការជួញដូរសម្រាប់រកប្រាក់ចំណូល ពេលវេលាក្នុងគម្រោងការត្រូវតែមានកំណត់មកជានិច្ច ប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃ ហើយបានប៉ុន្មាន?

គ្រប់គ្នាមានតែ ២៤ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃដែលត្រូវប្រើតាមវិធីរៀងៗខ្លួន។ មនុស្សសុខចិត្តលះបង់ពេលវេលារបស់ខ្លួន ដើម្បីស្វែងរកលុយ មិនអ៊ីចឹង គេនឹងចំណាយវាធ្វើអ្វីតាមចិត្តចង់វិញ សប្បាយ និងមិនតឹងតែង។ ទ្រឹស្តីខ្លះកំណត់ឲ្យមនុស្សយើងធ្វើការ ៨ ម៉ោងតែប៉ុណ្ណោះ ប៉ុន្តែមនុស្សនិយមធ្វើតិច ឬច្រើនជាងនេះតាមការយល់របស់គេ។

អ្នកនិពន្ធ ម៉ីសន សុធារី៖ កុំគិតថា មេដឹកនាំត្រូវតែមានថានៈខ្ពស់ជាង!

អ្នកស្រីបញ្ជាក់ថា មនុស្សគ្មានម៉ោងបន្ថែមទេ គេមានតែម្ភៃបួនម៉ោងដដែល ដូច្នេះអ្នកឆ្លាតវៃ គេកំពុងគិតជានិច្ចថា ធ្វើយ៉ាងណា ឲ្យពេលម៉ោងនេះរីកមាឌផ្នែកចំណូល ទោះបីជាទ្រនិចនាឡិកាមិនអាចកែបាន។
ដូច្នេះ មានមនុស្សជោគជ័យជាច្រើនដែលបានសរសេរទស្សនវិជ្ជាទុកមកថា “យើងជាអ្វីដែលយើងគិត” “យើងធ្វើបាននូវអ្វីដែលយើងចង់បាន”។

ដូច្នេះ មនុស្សជាច្រើនបន្ត និងបង្ខំពង្រីកការជួញដូរពេលវេលាសម្រាប់រកប្រាក់កាសពេញមួយជីវិតរបស់គេ ខ្លះរហូតដល់ថ្ងៃស្លាប់ ហើយអ្នកខ្លះទៀតបែរជាចំណាយពេលវេលាផ្តល់ការស្រលាញ់ត្រលប់ឲ្យបរិស្ថានភពផែនដី ឱ្យសហគមន៍សង្គមជាតិ ឬកសាងអ្វីមួយដែលអាចមានឥទ្ធិពលពិតប្រាកដសម្រាប់មនុស្សជំនាន់ក្រោយនៅក្នុងពិភពលោក។ មនុស្សប្រភេទទីពីរនេះធ្វើឲ្យយើងជឿថា ពេលវេលាធំជាងលុយកាក់ បើមនុស្សយកវាទៅប្រើដើម្បីជាប្រយោជន៍មិនមែនសម្រាប់ខ្លួនឯង។

នៅត្រង់នេះ បើសួរថា ពេលណាទើបមនុស្សបញ្ឈប់ការជួញដូរពេលវេលាជាមួយលុយ? ខ្ញុំអាចឆ្លើយបានទេថា នៅពេលណាដែលមនុស្សក្នុងលោក មានកើតមកច្រើននូវមនុស្សប្រភេទទីពីរដែលខ្ញុំទើបនឹងលើកឡើងនៅខាងលើ។

សូមបញ្ជាក់ថា អ្នកនិពន្ធ ម៉ីសន សុធារី ជាម្ចាស់សៀវភៅ «ពេលវេលា» «ការឈឺចាប់» ប្រលោមលោក «ស្ទូឌីយោលេខ៧» «អាគមបរព្រៃ» ល្ខោនវិទ្យុ «ស្នាមសាក់រូបខ្លា» រឿង «កំណាត់ផ្លូវចុងក្រោយ» ភាពយន្ត «ស្រទន់មន្តស្នេហ៍» «ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់» ក៏ជាអ្នកនិពន្ធ និងជាអ្នកសារព័ត៌មានស្ត្រីដ៏លេចធ្លោម្នាក់ និងមានកេរ្តិ៍ឈ្មោះ ធ្លាប់គ្រប់គ្រងផ្នែកផលិតនៅមណ្ឌលព័ត៌មានស្ត្រីកម្ពុជា, Sabay digital ជាទីប្រឹក្សាផ្នែកឃោសនា ឲ្យទូរទស្សន៍ភីអិនអិន និងបច្ចុប្បន្នជាអ្នកនិពន្ធឯករាជ្យមួយរូបនៅកម្ពុជា៕

អ្នកនិពន្ធ មុីសន សុធារី៖ ចំណូលលំហូរលុយ តែងត្រូវបានកំណត់ដោយពេលវេលា
10 Shares