លោក ឧកញ៉ា នួន រិទ្ធី ទម្លាយពីទីតាំងយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះរបស់បុរីកៀនស្វាយផាក

ជុំវិញ​ឧកញ៉ា
364 Shares

បន្ទាប់ពីប្រកាសបើកលក់ជាផ្លូវការ នូវគម្រោងបុរី​កៀនស្វាយផាកជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅ ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានបន្តបរិយាយហេតុផលសំខាន់ៗ យ៉ាងលម្អិតពីទីតាំងយុទ្ធសាស្ត្រដ៏លេចធ្លោរបស់បុរីលោក តាមរយៈកិច្ចសម្ភាសន៍តាមប្រព័ន្ធអនឡាយមួយ កាលពីរាត្រីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ជាមួយស្ថាបនិកគេហទំព័រ Bizkhmer យ៉ាងដូច្នេះថា៖

ហេតុផលទី១ ដែលលោកឧកញ៉ា សម្រេចចិត្តជ្រើសរើសទីតាំងដីម្ដុំតំបន់នោះ ជាគម្រោងអភិវឌ្ឍន៍សំណង់ផ្ទះល្វែង ព្រោះតម្លៃដីធ្លីនៅទីនោះ នៅមានតម្លៃសមរម្យល្មម ដែលជាលក្ខខណ្ឌអំណោយផល ដល់ក្រុមហ៊ុនអាចរៀបចំអភិវឌ្ឍន៍ផ្ទះល្វែងតម្លៃសមរម្យ តែផ្ដល់នូវគុណភាពខ្ពស់ ជូនអតិថិជន

ទី២ គម្រោងបុរី​កៀនស្វាយផាក អភិវឌ្ឍន៍នៅកៀកនឹងជាយក្រុង ដែលជាផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ក្រុងទី៣របស់រដ្ឋាភិបាល សមស្របសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋខ្លាំងមែនទែន

ទី៣ ហេដ្ឋារចនាសម្ព័ន្ធរដ្ឋ នៅជុំវិញបុរី​កៀនស្វាយផាក មានសព្វគ្រប់រួចទៅហើយ ដែលលក្ខខណ្ឌនេះ កាន់តែពិសេស សម្រាប់អតិថិជនគ្រប់កម្រិត

ទី៤ លក្ខណៈ​អំណោយផល​មួយទៀត សម្រាប់​គម្រោងបុរី​កៀនស្វាយផាក គឺដោយសារតែឆាប់ៗនេះ អាជ្ញាធរ​នឹងតម្រូវឲ្យ​ឃ្លាំងធំៗ រោងចក្រសហគ្រាស និងយាន្តដ្ឋានខ្នាត​ធំ ត្រូវរុះរើទៅ​កាន់តំបន់​ជាប់ផ្លូវក្រវ៉ាត់​ក្រុងទី៣ផងដែរ ដើម្បីរក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ​ក្នុងទីក្រុង។

លោកឧកញ៉ា នួន រិទ្ធី ក៏បានបន្ថែមទៀតថា៖ បើនិយាយពីចម្ងាយផ្លូវ គិតពី​ពីទីតាំងរបស់គម្រោងបុរី​កៀនស្វាយផាក មកកាន់​រាជធានីភ្នំពេញ​ កាន់តែងាយស្រួលដល់អតិថិជន ធ្វើការសម្រេចចិត្តថែមទៀត គឺត្រឹមតែជាង២៤​គីឡូ​ម៉ែត។ ដូច្នេះអតិថិជនអាចធ្វើដំណើរចូលក្រុង បានយ៉ាងងាយស្រួល ដោយ​ចំណាយពេល​ធ្វើដំណើរតែ ១០ ទៅ១៥នាទី​តែប៉ុណ្ណោះ។

គម្រោងបុរី​កៀនស្វាយផាក មានទីតាំងនៅ ភូមិស្រែ​អំពិល ឃុំឈើទាល ស្រុកកៀន​ស្វាយ​ខេត្តកណ្តាល ហើយជា​ទីតាំងជាប់នឹងផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែលជាតំបន់​មានសក្តានុពល​យ៉ាងខ្លាំង​លើផ្នែក​សេដ្ឋកិច្ច​ក្នងជាយក្រុង។ គម្រោងលំនៅដ្ឋានបែបទំនើបប្រកបដោយប្រណីតភាពគួរជាទីទាក់ទាញនេះ បើលក់នូវសំណង់ផ្ទះល្វែងកូនកាត់ចំនួន ១៦៨ផ្ទះ អភិវឌ្ឍ​នៅលើផ្ទៃដីជិត ៣ម៉ឺនម៉ែតការ៉េ ជាមួយនឹងតម្លៃសមរម្យ គឺក្រោម៦ម៉ឺនដុល្លារអាមេរិចតែប៉ុណ្ណោះ៕

លោក ឧកញ៉ា នួន រិទ្ធី ទម្លាយពីទីតាំងយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះរបស់បុរីកៀនស្វាយផាក
364 Shares