ក្រសួងទេសចរណ៍ ប្រគល់ប័ណ្ណសរសើរជូនចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានផលិតបទចម្រៀងបង្ហាញពីតំបន់ទេសចរណ៍ជាច្រើននៅកម្ពុជា

កម្សាន្ត

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រគល់ប័ណ្ណសរសើរជូនចំពោះអ្នកឧកញ៉ា ឡេង ភក្ត្រា (ឡេង ណាវ៉ាត្រា) អគ្គនាយកផលិតកម្ម Galaxy Navatra ដែលបាននិពន្ធ និងផលិតបទចម្រៀងជាច្រើនបង្ហាញអំពីតំបន់ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍ជនបទ និងកសិទេសចរណ៍ ខណៈការចូលរួមទាំងអស់នេះ គឺពិតជាបានបង្ហាញ និងរំលេចនូវសិល្បៈ ប្រពៃណី ការរស់នៅ ពិធីបុណ្យ និងវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទចម្រៀងរបស់ផលិតកម្ម Galaxy Navatra ដែលលោករដ្ឋមន្ត្រី ថោង ខុន ជក់ចិត្តជាងគេនោះ មានដូចជា បទ «អរគុណកាមេរ៉ា» បទ «រកស៉ីជាមួយយក្ស» បទ «ពេលណាជួបគ្នាម្ដងទៀត» បទ «នឹកឃើញខ្លាចឈ្លើង» បទ «ធ្លាប់បានបងនៅ» បទ «កោះអ្វី» បទ «ឡានទំនើប» បទ «ទឹកត្រីកោះកុង» រួមជាមួយបទចម្រៀងជាច្រើនទៀត ដែលសុទ្ធតែបង្ហាញអំពីតំបន់ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍ជនបទ និងកសិទេសចរណ៍ជាដើម។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា «កិច្ចការទាំងអស់នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ និងសម្បូរបែបរបស់កម្ពុជា ទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសរួមចំណែកក្នុងការបណ្ដុះគំនិតស្រលាញ់មាតុភូមិដ៏បវររបស់យើងទាំងអស់គ្នា»។
ខាងក្រោមនេះជាប័ណ្ណសរសើររបស់ក្រសួងទេសចរណ៍ជូនចំពោះអ្នកឧកញ៉ា ឡេង ភក្ត្រា (ឡេង ណាវ៉ាត្រា)៖