អេសឆ្ងាញ់ សាខាទាខ្វៃរសជាតិដើមប៉េកាំងដំបូងបំផុតរបស់ លោកឧកញ៉ា ប៊ុន រតនាសេម ប្រកាសបើកដំណើរការ

ជុំវិញ​ឧកញ៉ា

ស្ងាត់ៗ លោកឧកញ៉ា ប៊ុន រតនាសេម បានប្រកាសបើកដំណើរការអាជីវកម្មផ្នែកម្ហូបអាហារដ៏ពេញនិយមរបស់ខ្លួនមួយប្រភេទ ដែលមានឈ្មោះថា «អេសឆ្ងាញ់» សម្រាប់អតិថិជន អាចភ្លក់រសជាតិដើមទាខ្វៃប៉េកាំងដ៏ល្បីល្បាញ។  តើម៉ាកយីហោអាជីវកម្ម «អេសឆ្ងាញ់» របស់លោក ឧកញ៉ា ប៊ុន រតនាសេម មានអ្វីពិសេសលើសពីទាខ្វៃធម្មតា?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការឱ្យដឹងពីស្ថាបនិកឃ្លាំងទិញលក់រថយន្ត S-Auto និងជាម្ចាស់ប្រេនទាខ្វៃ អេសឆ្ងាញ់ លោកឧកញ៉ា ប៊ុន រតនាសេម មានប្រសាសន៍ថា៖`«អេសឆ្ងាញ់ ឬ S Chnganh គឺជាឈ្មោះអាជីវកម្មម្ហូបអាហាររបស់ខ្មែរយើងសុទ្ធសាធ ដោយផ្ដោតលើរសជាតិទាខ្វៃពិសេស មានរសជាតិ ឆ្ងាញ់ ប្លែក ដូចទៅនឹងរសជាតិដើម ទាខ្វៃប៉េកាំងអុីចឹង!»។

ចំណុចពិសេសដែលធ្វើឱ្យរសជាតិទាខ្វៃ អេសឆ្ងាញ់ ខុសប្លែកពីទាខ្វៃដទៃ គឺនៅត្រង់ថា ទាខ្វៃទាំងនោះ មានឱជារសឆ្ងាញ់ដូចឈ្មោះអុីចឹង ពោលគឺ សាច់ទាហាប់ណែនល្អ ញ៉ាំទៅមិនខ្សោះ មិនទ្រលាន់ ដាក់ចូលមាត់ភ្លាមជះក្លិនឈ្ងុយ គួបផ្សំនឹងទឹកជ្រលក់ពិសេសមានតែមួយគត់ ហើយជាទឹកជ្រលក់ធ្វើឡើងដោយស្នាដៃចុងភៅ ដែលមានបទពិសោធន៍លើផ្នែកនេះជាង ១៥ឆ្នាំមកហើយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ឧកញ៉ា ប៊ុន រតនាសេម ។

គ្រាន់តែប្រកាសបើកលក់សាកល្បងទាខ្វៃរសជាតិដើមប៉េកាំងភ្លាម អតិថិជនដែលបានឃើញតាមរយៈការ Live លក់តាមអនឡាញ និងអតិថិជន ដែលបានជិះកាត់មុខហាង បានគាំទ្រ ដោយចូលមកទិញផ្ទាល់ និងបញ្ជាទិញខ្ចប់តាមអនឡាញជាហូរហែ។ ទាំងការវេចខ្ចប់ និងការឌីហ្សាញរទះលក់របស់ទាខ្វៃ អេសឆ្ងាញ់ គឺប្រកបដោយអនាម័យខ្ពស់ និងមានភាពទាក់ទាញមែនទែន។

ទាខ្វៃត្រូវបានប្រឡាក់គ្រឿងឡើងពណ៌ក្រហមព្រឿងៗ ដោយស្នាដៃចុងភៅដ៏ចំណានប្រចាំ អេសឆ្ងាញ់ ត្រូវបានវេចខ្ចប់ដោយប្រអប់ក្រដាសបរិស្ថាន គ្មានសារធាតុប្លាស្ទីកធ្វើឱ្យប៉ះពាល់សុខភាពអ្នកញ៉ាំ។ ក្នុងប្រអប់អនាម័យក្រដាសនោះទៀតសោត ក៏មាននូវឈុតបន្លែផ្ទាប់ អមដោយបន្លែធម្មជាតិស្រស់ៗ មួយឈុតតែម្ដង ងាយស្រួលដល់អតិថិជនវេចខ្ចប់យកទៅញ៉ាំថែមទៀតផង។

សព្វថ្ងៃ ប្រេនទាខ្វៃរសជាតិដើមប៉េកាំង របស់លោក ឧកញ៉ា ប៊ុន រតនាសេម កំពុងធ្វើបច្ចុប្បន្នភាព និងច្នៃបន្ថែមនូវទំនើបកម្មបន្ថែមទៀត ដើម្បីកាន់តែផ្ដល់ភាពងាយស្រួលដល់បងប្អូនអតិថិជន ដែលអញ្ជើញទៅទិញផ្ទាល់ ឬអ្នកដែលមិនចង់ចេញក្រៅ តែចង់បញ្ជាទិញតាម App កម្មវិធីលើទូរស័ព្ទដៃ ឬតាមអនឡាញ ក្នុងបរិបទកូវីដនេះផងដែរ។

ទាខ្វៃរសជាតិដើមប៉េកាំង អេសឆ្ងាញ់ មានទីតាំងនៅខាងមុខឃ្លាំងទិញលក់រថយន្ត S-Auto របស់លោក ឧកញ៉ា ប៊ុន រតនាសេម ផ្ទាល់តែម្ដង។ អតិថិជនអាចអញ្ជើញមកទិញផ្ទាល់ តាមអាស័យដ្ឋាននៅផ្ទះលេខ244 នៅតាមបណ្តោយផ្លូវជាសុផារ៉ា ចំងាយ 500ម៉ែតពីរង្វង់មូលខេមកូខាងឆ្វេងដៃការាសសាំងភីធីធី ឬចូលកុម្ម៉ង់តាមផេកហ្វេសប៊ុករបស់ S Chnganh អេសឆ្ងាញ់ ឬខលទៅលេខ 093787000 /098851212 /012851210 ៕