ឧកញ៉ា ទុយ គី ម្ចាស់សណ្ឋាគារ ពោធិ៍សាត់ រីវើសាយ ប្រកាសផ្ដល់កន្លែងស្នាក់នៅឥតគិតថ្លៃជូនគ្រូពេទ្យស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងកូវីដ១៩

ជុំវិញ​ឧកញ៉ា
37 Shares

សារ​ជា​សំឡេង​នា​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​​កម្ពុជា​បាន​លើកឡើងថា នាពេល​ខាង មុខ​នេះ យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់​យើង​នឹងធ្វើ​ក្នុង​ទ្រង់ទ្រាយ​ធំ ហើយនឹង​មាន​អន្តរាគមន៍ ពី​គ្រូពេទ្យ​ថ្នាក់ជាតិ​ចូលរួម​ផងដែរ​។​ ជាមួយគ្នា​នោះ​សម្តេច​បានស្នើ​ឲ្យ អភិបាលខេត្ត​ទាំងអស់ ទទួលខុសត្រូវ កន្លែង​ស្នាក់នៅ​របស់​ក្រុមគ្រូពេទ្យ​ពី​ថ្នាក់ជាតិ​។​

ភ្លាមៗលោឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ និងជាម្ចាស់សណ្ឋាគារ ពោធិ៍សាត់ រីវើសាយ បានប្រកាសផ្ដល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ជូនលោកគ្រូ អ្នកគ្រូពេទ្យស្ម័គ្រចិត្ត ដែលចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់។

សម្ដេច​បាន​បញ្ជាក់ដែរថា សព្វថ្ងៃនេះ​ផ្ទះសំណាក់ ក៏ដូចជា​សណ្ឋាគារ​នៅសល់​ច្រើន ដែល​អាជ្ញាធរ​អាច​ពឹងពាក់​ឲ្យ​ក្រុមគ្រូពេទ្យ​របស់​យើង​ស្នាក់​នៅបាន ចៀសវាង​យក​ថវិកា​ទៅ​ជួល ហើយ​ក្រុមគ្រូពេទ្យ​ពី​ថ្នាក់ជាតិ ដែល​ចុះ​ទៅតាម​បណ្ដា​ខេត្ត គឺ​ថ្នាក់ជាតិ​ជា​អ្នកទទួលខុសត្រូវ​លើ​ការចំណាយ ដូចជា​ការធ្វើដំណើរ និង​ការហូបចុក ចំណែក​ការ​ស្នាក់នៅ អាជ្ញាធរខេត្ត​ជា​អ្នកទទួលខុសត្រូវ​។ សម្ដេច​មានជំនឿថា ម្ចាស់ផ្ទះ​សំណាក់ និង​សណ្ឋាគារ ពិតជា​មិន​ចិត្ត​អា ក្រក់​ទេ ត្រឹមតែ​ការ​ស្នាក់នៅ​របស់​ក្រុមគ្រូពេទ្យ ដើម្បី​ជួយ​ប្រជាពលរដ្ឋ បែប​មនុស្សធម៌​នេះ ហើយ​ដំណើរ​ការចាក់​វ៉ាក់សាំង​នេះ នឹង​ខិតខំ​ធ្វើ មិន​ឲ្យ​អូសបន្លាយ​ពេលវេលា​យូរ​ទេ​៕

ឧកញ៉ា ទុយ គី ម្ចាស់សណ្ឋាគារ ពោធិ៍សាត់ រីវើសាយ ប្រកាសផ្ដល់កន្លែងស្នាក់នៅឥតគិតថ្លៃជូនគ្រូពេទ្យស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងកូវីដ១៩
37 Shares