រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្តិភាព

សង្គម​និង​សេដ្ឋកិច្ច

ការផ្ទុះព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ បណ្តាលឲ្យមានកំណើនអ្នកឆ្លងថ្មី និងចំនួនអ្នកស្លាប់កើនឡើងជារៀងរាល់ថ្ងៃ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការដ៏តឹងរឹងដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅរសៀលថ្ងៃទី២៩ ខែមីនានេះ ដើម្បីចូលរួមទប់ស្កាត់កូវីដ១៩ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្តិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

Business Cambodia

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតច្បាប់ថ្មី​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ១៩​ និង​ជំងឺ​ឆ្លងកាចសាហាវ​និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ង​ន់ធ្ងរ​ផ្សេងទៀត​ត្រូវបាន​ប្រកាស់​ប្រើប្រាស់​ជាផ្លូវការហើយ ​ចាប់ពី​ថ្ងៃទី​១១មីនា​ឆ្នាំ២០២១​តទៅ។​

ច្បាប់ថ្មីនេះ​ត្រូវបាន​តាក់​តែង​ និង​អនុម័ត​ជាច្បាប់ប្រញាប់​ ដើម្បី​យកទៅ​អនុវត្ត​ប្រយុទ្ធ​ប្រឆាំង ​និង​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ១៩​។ ​ច្បាប់នេះ​ បានកំណត់​ពិន័យ​អ្នកបំពាន​វិធានការពារ​ជំងឺកូវីដ១៩​ពីចន្លោះ​១លាន​ដល់​២០លានរៀល​ និង​អាច​ត្រូវជាប់​ពន្ធនាគារ​ពី៦ខែ​រហូត​ដល់​២០ឆ្នាំ​ឯណោះ​៕