ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រម​ជាមួយ​គ្រួសា​សព​លោក​ជំទាវ​ឧកញ៉ា ស៊ុយ សុផាន​

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១នេះ លោកជំទាវ​ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ចូលរួម​បុណ្យសព លោកជំទាវ​ឧកញ៉ា ស៊ុយ សុផាន អគ្គនា​យិកា​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២១ ក្នុង​ជន្មាយុ ៦២​ឆ្នាំដោយ​រោគាពាធ​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុង​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ក្នុងនាម​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​សម្តែង​នូវ​ការសោកស្តាយ ស្រណោះ​អាឡោះអាល័យ និង​សង្វេគ​រក​ទីបំផុត​គ្មាន ចំ​ពោះ​មរណភាព​របស់ លោកជំទាវ​ឧកញ៉ា ស៊ុយ សុផាន ដែល​បាន​បាត់បង់​នូវ​ឧ​ត្ត​ម​ភរិយា ម្ដាយ និង​ជីដូន​ដ៏​ល្អ​មួយរូប ប្រកបដោយ ព្រហ្ម​វិហារធម៌ ទឹកចិត្ត​សន្តោស​ប្រណី​ដ៏​ថ្លៃថ្លា​ចំពោះ លោក​ឧកញ៉ា បុត្រា បុត្រី និង​ចៅៗ មិនតែប៉ុណ្ណោះ​ទេ ក៏​ជាការ​បាត់បង់​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​មួយរូប ដែលមាន​សទ្ធា​ជ្រះថ្លា​ក្នុង​វិស័យ​ពុទ្ធចក្រ អាណាចក្រ ក៏ដូចជា​ការងារ​មនុ​ស្ស​ធម៌​ផងដែរ ។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​សព លោកស្រី​ឧកញ៉ា ស៊ុយ សុផាន សូម​ឆាប់​បាន​យោនយកកំណើត​ក្នុង​សុគតិភព​គ្រប់ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត ក្លាយជា​បការៈ​ដទៃ​ឡើយ​៕