សាវតារមន្ទីរពេទ្យ «ស្ត្រីនគរទេព» ដែលមានលោកជំទាវ អុឹង កន្ថាផាវី ជាស្ថាបនិកដំបូងមុនប្ដូរឈ្មោះ «ហ្លួងម៉ែ»

សង្គម​និង​សេដ្ឋកិច្ច

ប្រិយមិត្តបានដឹងរួចមកហើយ ពីការប្រកាសរបស់រាជរដ្ឋាភិបាល ក្នុងការទិញមន្ទីរពេទ្យស្ត្រីនគរទេព ដើម្បីត្រៀមអគារបន្ថែម សម្រាប់ដាក់ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅកម្ពុជា ដែលចេះតែមានចំនួនកើនឡើងរៀងរាល់ថ្ងៃ។ ដោយឡែកចំពោះ សាវតារបស់មន្ទីរពេទ្យ «ហ្លួងម៉ែ» ដែលទើបតែសម្រេចប្ដូរឈ្មោះមកពី មន្ទីរពេទ្យ ស្ត្រីនគរទេព នោះមានប្រវត្តិយ៉ាងណា ប្រហែលជាប្រិយមិត្តខ្លះ មិនទាន់បានជ្រួតជ្រាបអស់នៅឡើយទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ទីរពេទ្យស្ត្រីនគរទេព ត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំ ២០១៦ និងដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ​​ដោយ​​​​សាង​​សង់​​នៅ​លើ​ទំ​ហំ​ដីដ៏ធំ​រហូត​ដល់​ប្រមាណ​១.៥​ហិកតា​ និង​​មាន​បន្ទប់​សម្រាប់​សម្រាក​ព្យាបាល​ជាង​ ២០០​ បន្ទប់​ មាន​​ទី​តាំង​​នៅ​​សង្កាត់​​ព្រៃ​​ស​ខណ្ឌ​​ដង្កោ​ រាជ​​ធានី​​ភ្នំ​ពេញ​ ដែលជាការផ្តួចផ្តើមគំនិតដំបូងរវាងលោកស្រី ជេននី រីតស្កេស (Janne Ritskes) ប្រធានអង្កការ តាប៊ីថា កម្ពុជា (Tabitha Cambodia) ជនជាតិហូឡង់ និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារីលោកជំទាវ អ៊ឹង កន្ថាផាវី តាមរយៈការរៃអង្គាសប្រាក់ពិសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស។

ដោយសារមេរោគកូវីដ-១៩ មានសន្ទុះវាយលុកគួរឱ្យព្រួយបារម្ភ និងមានចំនួនអ្នកឆ្លងកាន់តែច្រើនឡើងៗរៀងរាល់ថ្ងៃ ក្នុងស្ថានការណ៍ដ៏បន្ទាន់នេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចទិញយកមន្ទីរពេទ្យ ស្ត្រីនគរទេព ដោយបានប្ដូរឈ្មោះមកជាមន្ទីរពេទ្យ ហ្លួងម៉ែ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្រោមជំនួសសប្បុរសជន អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ និងអ្នកមានទ្រព្យធនជាច្រើននាក់ផ្សេងទៀត បានចូលរួមឧបត្ថម្ភថវិកាសម្រាប់ទិញមន្ទីរពេទ្យនេះ។  

ដើមឡើយ មន្ទីរ​ពេទ្យ​ស្ត្រី​នគរ​ទេព​ប​ង្កើត​ឡើង​ក្នុង​គោល​បំណង​ជួយ​ដល់​ស្ត្រី​នៅ​កម្ពុជា​ដែល​ពុំ​មាន​លទ្ធ​ភាព​ក្នុង​ការព្យា​បាល​ជំងឺ​ទាក់​ទង​នឹង​បញ្ហា​រោគស្ត្រី តួយ៉ាង​ដូច​ជា​ជំងឺ​មហារីក​សុដន់របស់​ស្ត្រី​ជា​ដើម។ ការ​បង្កើត​មន្ទីរ​ពេទ្យ​នេះ​ឡើង ​ដោយ​សង្ឃឹម​ថា​នឹង​អាច​បញ្ឈប់​រាល់​ការ​លំបាក​ទាំង​ឡាយ​របស់​ស្ត្រី ដែល​មាន​ភាព​អៀន​ខ្មាស ព្យា​យាម​លាក់​ជំងឺ​ផ្សេងៗ​របស់​ខ្លួន ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​របស់​ស្ត្រី ទុក្ខ​វេទនា​របស់​ស្រ្តី​ដែល​មាន​ជីវភា​ព​ក្រីក្រ​នៅ​កម្ពុជា។

យោងតាមចំណាររបស់សម្តេចតេជោហ៊ុន សែន កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ បានឱ្យដឹងថា មន្ទីរពេទ្យស្ត្រីនគរទេព និងត្រូវប្តូរឈ្មោះទៅជាមន្ទីរពេទ្យហ្លួងម៉ែ ដើម្បីថ្វាយព្រះមរមរាជកិត្តិយសចំពោះព្រះរាជកិច្ចដឹកនាំប្រកបដោយទសពិធរាជធម៌ តាមព្រះរាជលំងានព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ ព្រះមរមកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់។ ដោយឡែក ស្ថានភាពចំពោះមុខ មន្ទីរពេទ្យនេះបានកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ លុះដល់ថ្ងៃអនាគតមន្ទីរពេទ្យ ហ្លួងម៉ែ នឹងដាក់ឲ្យប្រើប្រាស់ព្យាបាលជំងឺទូទៅជារៀងរហូត៕