ជួយគ្នាក្នុងគ្រាលំបាក! ម្ចាស់ហាង​ Ella House ប្រកាសចែកបាយ៣ពេល ដោយឥតគិតថ្លៃ

Uncategorized

ខ្មែរជួយខ្មែរ! គួរសរសើរម្ចាស់ហាង Ella House ប្រកាសចែកអាហារចំនួន ៣ពេលដល់ជនអានាថាតាមផ្លូវ និងលោកតាតាក់ស៊ីក្លូអាចមកហូបបាយ រឺខ្ចប់យកទៅហូបបានដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 លោក ឃុន​ ធារិទ្ធ​ ម្ចាស់ហាង​ Ella House បានថ្លែងលើបណ្តាញសង្គមថា “នៅពេលElla House សាខាទួលទំពូង​ បានបេីកដំណេីរការ​ រាល់ចាស់ៗដែលអានាថាតាមផ្លូវ​ នឹងលោកតាសុីក្លូអាចមកហូបបាយនៅទីនេះ​ រឺមកខ្ចប់យកទៅហូបបានដោយឥតគិតថ្លៃ​ជារៀងរាល់ថ្ងៃផងដែល”​។

​ ម្ចាស់ហាង Ella house បន្តថា “ខ្ញុំមិនមែនជាអ្នកមានទេ​ តែខ្ញុំអាចជួយបានតាមអ្វីដែលខ្ញុំអាចធ្វេីបាន​
ចូលរួ​មសាងទង្វេីរល្អចាប់ផ្តេីមពីខ្លួនអ្នកទៅ​ មិនចាំបាច់ក្លាយជាអ្នកមានបានធ្វេីបានទេ”។

កាយវិការនិងទឹកចិត្តដ៏ប្រពៃថ្លៃថ្លាមួយនេះ បានឆក់យកបេះដូងអ្នកប្រើប្រាស់បណ្ដាញសង្គមកោតសរសើរមិនដាច់ពីមាត់ បើទោះបីកាលៈទេសៈយើងកំពុងជួបទុក្ខលំបាកដោយសារជំងឺរាតត្បាតសកលកូវីដ១៩យ៉ាងណាក្តី ក៏ម្ចាស់ហាងនៅតែធ្វើទានដល់ជនអានាថា ចាស់ជរា និងលោកតាស៊ីក្លូដែលពួកគាត់ទាំងនោះសុទ្ធតែបាត់បង់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ៕