មន្រ្តីជាន់ខ្ពស់ បើកកិច្ច​ប្រជុំ លើ​គម្រោង​សាងសង់​ព្រលានយន្តហោះថ្មី​​ខេត្ត​មណ្ឌលគិរី​

សង្គម​និង​សេដ្ឋកិច្ច

​កាល​ពី​ថ្ងៃ ៣០ មីនា ២០២១ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានដឹកនាំកិច្ចប្រជុំ ​លើ​គម្រោង​អភិវឌ្ឍព្រលានយន្តហោះ​ថ្មី​ខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ប្រជុំ​ដែលមាន​ការ​ចូលរួមពី​គ្រប់ភាគី​ពាក់ព័ន្ធ មានទាំង Consultant ផងនោះ ឯកឧត្តម​បាន​លើក​យក​ចំណុច​ពីរ​ដើម្បី​សិក្សា​បន្ថែម៖

១. ត្រូវយកចិត្តទុកដាក់បញ្ចូលបន្ថែមនូវសកម្មភាពអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ច តំបន់ស្របតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍។

២.ត្រូវរកវិធីសាស្រ្តថ្មីៗដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ឱ្យធ្វើការហោះហើរ ទៅតំបន់នោះដូចជាផលិតផលទេសចរណ៍ថ្មីៗ សកម្មភាពសេដ្ឋកិច្ចនិងវិនិយោគថ្មីៗ។

រដ្ឋបាលខេត្តមណ្ឌលគិរី បានត្រៀមដីជាង ៦០០ ហិកតា​លើគម្រោង​សាងសង់ព្រលានយន្តហោះថ្មីនៅខេត្តមណ្ឌលគិរី ដើម្បីប្រែក្លាយតំបន់ភូមិភាគឥសាន្ត ដែលជា​ប៉ូលសេដ្ឋកិច្ចទី៤ ជាកន្លែងកសិឧស្សាហកម្មកសិទេសចរណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលគីរីនេះ ត្រូវបានសិក្សាតាំងពីឆ្នាំ ២០១៩ ដោយនៅជំហានដំបូងគ្រោងសាងសង់លើដី ៣០០ ហិកតា តែបច្ចុប្បន្នពង្រីកជា ៦០០ហិកតា។ ក្រោយសាងសង់រួច គម្រោងនេះ នឹងបម្រើដល់ការដឹកជញ្ជូនផ្លូវអាកាស និងដឹកជញ្ជូនភ្ញៀវទេសចរ ទៅតំបន់ទេសចរណ៍ភាគឥសានប្រទេស រួមមានខេត្តមណ្ឌលគីរី រតនគីរី ស្ទឹងត្រែង និងក្រចេះ៕