ឆ្នាំ ២០២១ ​Smart គ្រោង​បញ្ឈប់​ការ​ប្រើប្រាស់​​សេវា​ 3G​ ​ឆ្នាំ ងាក​ទៅប្រើបច្ចេកវិទ្យា​​ 4G ទាំងអស់​

សង្គម​និង​សេដ្ឋកិច្ច

ឆ្នាំ ២០២១ ក្រុមហ៊ុន​បណ្តាញ​ទូរសព្ទ Smart ​ទម្លាក់​លុយ​ ៩០ ​លាន​ដុល្លារ​ ដើម្បី​​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បណ្ដាញ​ទំនាក់​ទំនង​ ​រួម​ទាំង​ការ​ពង្រឹង​បណ្ដាញ​ប្រព័ន្ធ​ ​4G​ LTE​​​ សម្រាប់​អ្នក​ប្រើប្រាស់​ទូទាំង​ប្រទេស​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​លោក​ Thomas Hundt អគ្គនាយក​ក្រុមហ៊ុន Smart Axiata បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​ ២០២១ ក្រុមហ៊ុន​នឹង​វិនិយោគ​ទឹកប្រាក់​ច្រើន​ជាង ​៩០​ លាន​ដុល្លារ​ទៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​បណ្ដាញ​ទូរស័ព្ទ​ចល័ត​​​ ​ដោយ​ពង្រីក​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បណ្តាញ​ទំនាក់ទំនង​​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព​និង​ល្បឿន​នៃ​បណ្ដាញ​អ៊ីនធឺណិត​ សម្រាប់​អតិថិជន​ទូទាំង​ប្រទេស​។​

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ខណៈ​ពេល​ដែល​អតិថិជន​ Smart ​បាន​ចាប់​ផ្ដើម​ប្រើប្រាស់​ 4G​ នៅ​ក្នុង​​ឆ្នាំ ២០២១ ​ក្រុមហ៊ុន​នឹង​ផ្លាស់​ប្ដូរ​វិសាលភាព​​​បណ្ដាញ​សេវា​ 3G​ ​ទៅ​ជា​ 4G ​វិញ​ទាំង​អស់​ រួម​ទាំំង​រៀបចំ​តំឡើង​ប្រព័ន្ធ​ 5G ​ដែល​​ផ្តល់​​គុណភាព​នៃ​ល្បឿន​អុិនធឺណិត​កាន់​តែ​ប្រសើរ។​

បច្ចុប្បន្ន​ក្រុមហ៊ុន​ Smart​ ​មាន​ស្ថានីយ៍​បណ្ដាញ​ចំនួន​ច្រើន​ជាង​ ៣០០០​ ទីតាំង​ ហើយ​​ចុង​ឆ្នាំ​ ២០២០ ​ក្រុមហ៊ុន​គ្រោង​សាង​សង់​ស្ថានីយ៍​បណ្តាញ​ចំនួន​ ៣៥០ ​កន្លែង​បន្ថែម​ទៀត​ ​ដើម្បី​បំពេញ​តម្រូវ​ការ​នៃ​ការ​ប្រើប្រាស់​សេវា​អ៊ឺនធឺណិត​ចល័ត​ដែល​កំពុង​កើន​ឡើង​ក្នុង​ប្រទេស​កម្ពុជា។