មហាសេដ្ឋីល្បីឈ្មោះម្នាក់ទៀត ចូលរួមឧបត្ថម្ភថវិកាដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវឧកញ៉ា គៀន ស្រីនាង បានឧបត្ថម្ភថវិកា ចំនួន ២០,០០០ ដុល្លារ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមផ្តល់សេវាពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥត គិតថ្លៃនៅក្នុងបេសកកម្មមនុស្សធម៌របស់សមាគមនៅទូទាំងប្រទេស ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានបំពេញភារកិច្ចមនុស្សធម៌ប្រកបដោយមោទនភាពក្នុងចូលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ក្រុមគ្រូពេទ្យធីតា បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ។

តាមរយៈសកម្មភាពទប់ទល់ជំងឺកូវីដ១៩ មានសប្បុរស ក្រុមហ៊ុន សហគ្រាស ឧកញ៉ាជាច្រើន បានចូលរួមឧបត្ថម្ភជាហូរហែដើម្បីគាំទ្រនិងលើកទឺកចិត្តដល់ក្រុមគ្រួពេទ្យដែលខំបង់កម្លាំងកាយកម្លាំងចិត្តដើម្បីប្រយុទ្ធជាមួយជំងីឆ្លងកូវីដ១៩៕