ឧកញ៉ា សុង សារ៉ន៖ ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករ ជិត៧០ម៉ឺនតោន

ជុំវិញ​ឧកញ៉ា

ការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ២០២០ ដែលស្ថិតនៅក្នុងរូបភាពវិជ្ជមានមួយគួរឱ្យកត់សម្គាល់ ពោលគឺ កម្ពុជាបាននាំចេញអង្ករ ជិត៧០ម៉ឺនតោន។ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងនៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងពាណិជ្ជកម្មឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១ នៅព្រឹកថ្ងៃទី១មេសានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក ចំពោះប្រភេទអង្ករនាំចេញវិញគឺ ភាគច្រើនបំផុតជាអង្ករក្រអូបប្រណីត និងអង្ករក្រអូបធម្មតា ដែលរួមមាន៖ អង្ករប្រភេទក្រអូបប្រណីត មានចំនួន៤០% អង្ករក្រអូបធម្មតា ចំនួន ២៧% អង្ករសធម្មតា និងអង្ករសបាយទន់ ចំនួន ១៦% អង្ករក្រអូប សំរូប មានចំនួន ៨% អង្ករបាក់ ចំនួន ៤% អង្ករដំណើបចំនួន ៤% និងអង្ករចំហុយ១%។

លោកឧកញ៉ាបានបញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់ព័ត៌មាន និងស្ថិតិស្តីអំពីសន្និធិអង្ករ ជូនដល់គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចូលរួមចំណែកឱ្យគណកម្មាធិការនេះមានព័ត៌មានគ្រប់គ្រាន់ ក្នុងការកំណត់នូវវិធានការនានា សម្រាប់ធានាបាននូវសន្តិសុខស្បៀងជូនប្រជាជនកម្ពុជា ក្នុងស្ថានការណ៍នៃការរីករាលដាល កូវីដ១៩ នៅកម្ពុជា៕