មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ និងប្រេីប្រាស់នូវបន្ទប់ព្យាបាលអ្នកជំងឺចល័ត

សង្គម​និង​សេដ្ឋកិច្ច

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តាមរយ: ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ បានអនុញ្ញាតិឲ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ ប្រេីប្រាស់នូវបន្ទប់ព្យាបាលអ្នកជំងឺចល័ត ដេីម្បីព្យាបាល និងសង្គ្រោះ ដល់អ្នកជំងឺសង្ស័យ ក្នុងកំឡុងពេលរងចាំលទ្ធផលតេស្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាយវិការនេះបញ្ជាក់ពីការគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាជនប្រកបដោយទឹកចិត្តដ៏ល្អប្រពៃនិងបេះដូងមនុស្សធម៌របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងដើម្បីជួយសម្រួលដល់មន្ទីរពេទ្យដែលកំពុងព្យាបាល អ្នកជំងឺកូវីដ១៩ និងដេីម្បីបង្កេីនការយកចិត្តទុកដាក់ភ្លាមៗ ដល់អ្នកជំងឺដែលមានអាការ:សង្ស័យ​ជំងឺកូវីដ-១៩។

គួររម្លឹកថា កាលពីខែមីនាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រកាសនឹងយកថវិការដ្ឋទៅប្រើប្រាស់ដើម្បីទិញយកមន្ទីរពេទ្យ “នគរទេព” ហើយត្រូវប្តូរឈ្មោះថាជាមន្ទីរទេព្យ “ហ្លួងម៉ែ” វិញ។ ខណៈដែលមន្ទីរពេទ្យមួយនេះបានអនុញ្ញាតិឲ្យប្រើប្រាស់ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩៕