ជំនួយ២០ម៉ឺនដុល្លារ វៀតណាម បានផ្តល់ជូនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសវៀតណាមបានផ្តល់ទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារ ជូនមកប្រទេសកម្ពុជា សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពិធីប្រគលនិងទទួលដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung និងឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម លោក ឆាយ ណាវុធ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្របពេលជាមួយគ្នានោះ លោក ឆាយ ណាវុធ ក៏បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាមដែលបានជួយ។ លោកបានសង្កត់ធ្ងន់ថា ជំនួយនេះគឺជាទ្រព្យសម្បត្តិដ៏សំខាន់ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង នៃជំងឺកូវីដ-១៩ក្នុងសហគមន៍នាពេលបច្ចុប្បន្ន។

គួររម្លឹកថា កាលពីខែមេសាឆ្នាំមុន ប្រទេសវៀតណាមបានផ្តល់ឧបករណ៍វេជ្ជសាស្ត្រ រួមមានឈុតការពារ, ម៉ាសនិងឧបករណ៍ធ្វើតេស្តជំងឺកូវីដ-១៩ ដែលមានតម្លៃជាង៧ពាន់លានដុង (៣០៣,៥៧៤ ដុល្លារ) ដល់ប្រទេសកម្ពុជា៕

ប្រភព៖ VN Express