មិន​ដឹង​ត្រូវ​សើ​ច​ឬយំ ខំហៅ​ក្លើ​មក​ផឹក គាស់​ត្រូវ​​រង្វាន់​រថយន្ត ក្លើ​រត់​បាត់ ទៅ​ដាក់​បណ្តឹង​នៅ​​ប៉ុស្តិ៍

សង្គម​និង​សេដ្ឋកិច្ច

មាន​រឿង​អស់សំណើចមួយ​បានកើត​ឡើង ដោយ​ក្លើ ២ នាក់ បាន​ជុំ​គ្នាផឹក​ស្រាបៀងហ្គាងប៊ឺក។ ចៃដន្យក្លើម្នាក់​​គាស់​ត្រូវរង្វាន់​​រថយន្ត រួច​បាន​​រត់​គេច​ខ្លួន​នាំ​ទាំង​សម្បកនិង​ក្រវិល​កំប៉ុង​​ទៅ​ជាមួយ​បាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រៀងហេតុកើតឡើងនៅ​​ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បុរស​ឈ្មោះ​ឌុល ដែន បានឲ្យប្រពន្ធ ឈ្មោះ ឈឹម ភា យកក្រវិលកំប៉ុងស្រាបៀ GANZBERG ដែលត្រូវរង្វាន់ចំនួន១២ ទៅដូរយកស្រាបៀដើម្បីយកមកហូប និង​បាន​ហៅ​មនុស្សរាប់អាន និងធ្លាប់ផឹកស៊ីជាមួយគ្នាឈ្មោះ ស៊ឹម ស៊ន់ មកផឹកជាមួយ ដោយមានគ្នាទាំងអស់៣នាក់ គឺខ្លួន និងប្រពន្ធ ព្រមទាំងឈ្មោះ ស៊ឹម ស៊ន់។

ស្រាប់​តែ​ពេលនោះ​ឈ្មោះ​ស៊ឹម ស៊ន់ គាស់​ត្រូវ​រង្វាន់​រថយន្ត​និង​និយាយប្រាប់​គូកន​ថា «កុំមាត់ចាំគេចែកឲ្យ១ពាន់ ២ពាន់ដុល្លារ»។ រំពេចនោះ បុរស​ដែល​ជា​ម្ចាស់​ហៅ​ក្លើ​មក​ផឹក​មិន​សុខ​ចិត្ត​បាននិយាយថា «ធ្វើអញ្ចឹងម៉េចកើត ខ្ញុំហៅបងឯងមកផឹក ហើយស្រាបៀរជារបស់ខ្ញុំ បើចែកត្រូវចែកគ្នាស្មើ ឬម្នាក់៤០% ម្នាក់៦០% ទើបយុត្តិធម៌»

ឮដូច្នោះឈ្មោះ ស៊ឹម ស៊ន់ ក៏កាន់កំប៉ុងស្រាបៀ និងក្រវិលកំប៉ុងដែលត្រូវរង្វាន់ រត់​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ទៅ។

បុរស​ឈ្មោះ ឌុល ដែន ក៏​បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់តាខ្មៅ និងប្តឹងទៅក្រុមហ៊ុនស្រាបៀ GANZBERG សុំឲ្យផ្អាកការបើករង្វាន់ជូនឈ្មោះ ស៊ឹម ស៊ន់ ដើម្បីធ្វើការដោះស្រាយគ្នាសិន៕