គ្រាប់​កាំភ្លើង​ចាស់ៗ ​ជា​ច្រើន​កេស រក​ឃើញ​នៅ​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង

ទាន់​ហេតុការណ៍
52 Shares

នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩​ នៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្រុមជំនាញស៊ី​ម៉ាក់នៅទិសខេត្តបាត់ដំបង​បានសហការជាមួយសមត្ថកិច្ចជំនាញទាំងអស់ បានអនុវត្តន៍បញ្ចប់ការត្រួតពិនិត្យនិងប្រមូលគ្រាប់កប់ក្នុងដី​ រួមមាន​ប្រភេទគ្រាប់ Motar 120mm​ ចំនួន២គ្រាប់​ ប្រភេទគ្រាប់ Rocket 40/85mm ចំនួន ២គ្រាប់​ ប្រភេទគ្រាប់12,7ចំនួន ៤៤ កេះ​ ប្រភេទ​គ្រាប់​AK47​ចំនួន២កេះ​ និងប្រភេទគ្រាប់RPK ចំនួន៩កេះ​។ នៅ​តាម​ការ​ឲ្យ​ដឹង​ពី​ផេក​HENG Ratana

តាម​រយៈ​ផេក ​​HENG Ratana បាន​​រំលឹក​ថា កាលអើយ​កាលនោះណា​ កាលពីជាង២០ឆ្នាំមុនកប់គ្រាប់ទុករង់ចាំមានឱកាសល្អ​ បញ្ជូនកំលាំងនិងកាំភ្លើង​មកប្រយុទ្ធ​ គ្រាប់កប់ទុកហើ​យស្រេច! សង្គ្រាមឈ្លបគឺបែបនេះហើយ​បាញ់រត់​ និងរត់បាញ់​ជាយុទ្ធវីធីសំខាន់!









រូប​ភាព និង អត្ថបទ៖ HENG Ratana

52 Shares