នៅឆ្នាំ២០២០កម្ពុជា នាំចេញមុខទំនិញសំខាន់ៗសម្រេចបានទឹកប្រាក់ ១៧ ២១៥លានដុល្លារកើនជាង ១៦%

សង្គម​និង​សេដ្ឋកិច្ច

ក្នុងឆ្នាំ២០២០ ដែលកម្ពុជា បាននាំចេញទំនិញសំខាន់ៗ សរុប ១៧ ២១៥លានដុល្លារ កើនឡើង១៦.៧២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន ១៤ ៧៤៨ លានដុល្លារ។ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថិតិនាំចេញមុខទំនិញសំខាន់ៗ រួមមាន៖

-សម្លៀកបំពាក់ នៅឆ្នាំ២០១៩ មានចំនួន៨ ២៦៦លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៧ ៤២០លានដុល្លារ ថយចុះ១០.២៤ភាគរយ

-ស្បែកជើង នៅឆ្នាំ២០១៩ មានចំនួន១ ២៦៤លានដុល្លារ, និងនៅឆ្នាំ២០២០ មានចំនួន ១,១១៦លានដុល្លារ ថយចុះ១១.៦៩ភាគរយ

-សម្ភារៈធ្វើដំណើរ (កាបូប) នៅឆ្នាំ២០១៩ មានចំនួន១ ០៧៨លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៩៦៤លានដុល្លារ ថយចុះ១០.៥៨ភាគរយ

-ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនី នៅឆ្នាំ២០១៩ មានចំនួន៥៧៤លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៧៥៥លានដុល្លារ កើនឡើង៣១.៤៩ភាគរយ

កង់ នៅឆ្នាំ២០១៩ មានចំនួន៤១២លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៥២៧លានដុល្លារ កើនឡើង២៧.៧៨ភាគរយ

-អង្ករ នៅឆ្នាំ២០១៩ មានចំនួន៤២០លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៤៦៨លានដុល្លារ កើនឡើង១១.៥៣ភាគរយ

-គ្រឿងសង្ហារឹម និងបរិធានបំភ្លឺ នៅឆ្នាំ២០១៩ មានចំនួន៤១៩លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៦៣១លានដុល្លារ កើនឡើង៥០.៦៣ភាគរយ

-កៅស៊ូក្រែប នៅឆ្នាំ២០១៩ មានចំនួន២២៣លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ២៨០លានដុល្លារ កើនឡើង២៥,២១ភាគរយ

-ស្ករអំពៅ នៅឆ្នាំ២០១៩ មានចំនួន៥៤លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៤៦លានដុល្លារ ថយចុះ១៥,៣៦ភាគរយ

-បន្លែ និងផ្លែឈើ នៅឆ្នាំ២០១៩ មានចំនួន៦៦លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ១៣៤លានដុល្លារ កើនឡើង១០៣.២៧ភាគរយ

-មុខទំនិញផ្សេងទៀត នៅឆ្នាំ២០១៩ មានចំនួន១,៩៦៧លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៤,៨៦៩លានដុល្លារ កើនឡើង១៤៧.៤៧ភាគរយ។

សូមបញ្ជាក់ថា ចំណែកការនាំចូលមកកម្ពុជា សរុបចំនួន ១៨ ៥៩០លានដុល្លារ ថយចុះ៧.៨៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន២០ ១៧១លានដុល្លារ៕