ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ខួបលើកទី​១៥៨​ ឧកញ៉ាបណ្ឌិត ជា រតនា ឧបត្ថម្ភ១ម៉ឺនដុល្លារ

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន Sun & Moon Hotel Co., LTD និង លោកជំទាវឧកញ៉ា លីហៀក រតនា បានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ   ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ខួបលើកទី​១៥៨​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាកន្លងទៅ ឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លី ហៀករតនា បានប្រកាសបរិច្ចាគថវិកា ១០ ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងផ្ទុះចូលក្នុងសហគមន៍។

លោក​ឧកញ៉ា បណ្ឌិត ជា រតនា ត្រូវ​បាន​គេ​ស្គាល់​​​ថា គឺ​ជា ឧកញ៉ា​មាន​ចិត្ត​សប្បុរស​ម្នាក់ ដោយ​លោក​តែងតែ​បាន​ចុះ​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង ជា​ច្រើន​កន្លង​មក។កិច្ច​ការ​សប្បុរស​នេះ ​លោក​​ឧកញ៉ា មាន​មូលនិធិ​មួយ​មូលនិធិ​១​សម្រាប់​ជួយ​ដល់​សង្គម​តែ​ម្ដង ហើយ​​ជា​រឿង​តែងតែ​ចុះ​ជួយ ដល់​ពលរដ្ឋ​ជា​បន្ត​បន្ទាប់៕