ចាប់ពីថ្ងៃទី០៥ មេសានេះ ខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញនឹងទទួលអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំង មួយថ្ងៃ ៣០០នាក់

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រកាសជូនដំណឹងស្ដីពី ផែនការទទួលចាក់វ៉ាក់សាំងស្ម័គ្រចិត្ត សម្រាប់ប្រជាពលរដ្ឋកំពុងរស់នៅតាមខណ្ឌទាំង ១៤ ។ ការរៀបចំទទួលចាក់វ៉ាក់សាំងកូវីដ១៩នេះ នឹងដំណើរការចាប់ពីថ្ងៃទី០៥ ខែមេសា ២០២១ នេះតទៅ ដោយក្នុងខណ្ឌនីមួយៗ ទាំង១៤ ក្នុងរាជធានីភ្នំពេញ នឹងកំណត់ចាក់ជូន ១៥០នាក់ សម្រាប់ពេលព្រឹក និង ១៥០នាក់ សម្រាប់ពេលល្ងាច។ តាមផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំចាក់វ៉ាក់សាំងកូវីដជូនប្រជាពលរដ្ឋឱ្យសម្រេចបានចំនួន ៤២០០នាក់ ក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ការចុះឈ្មោះ ប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់លក្ខខណ្ឌចាក់វ៉ាក់សាំងកូវីដ១៩ បាន អាច​អញ្ជើញទៅចុះឈ្មោះ នៅតាមសង្កាត់ បងប្អូនកំពុងរស់នៅផ្ទាល់ ឬក៏ចូលចុះឈ្មោះចាក់វ៉ាក់សាំងតាមអនឡាញ តាមរយៈលីង cambodia-vaccine.gov.kh ។ ជម្រើសមួយទៀត បងប្អូនក៏អាចបើកកាមេរ៉ាទូស័ព្ទស្កេនឱ្យចំ QR Code លើរូបខាងក្រោមនេះ។

កុំភ្លេចរក្សាគម្លាតសុវត្ថិភាពពេលទៅចាក់វ៉ាក់សាំង និងបន្តចូលរួមវិធាន ៣ការពារ ៣កុំ ទាំងអស់គ្នា ដើម្បីឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងពេលឆាប់ៗខាងមុខ៕