អ្នកនាំពាក្យស្ថានទូត​អាមេរិកបញ្ជាក់ថា មិនទាន់ទទួលព័ត៌មានក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk បើកនៅកម្ពុជាទេ

សង្គម​និង​សេដ្ឋកិច្ច

រូបភាពអគារ​តាំង​បង្ហាញ​មួយ​ដែល​មានឈ្មោះ Tesla ​ត្រូវបាន​មហាជន​ជា​ច្រើន​បាន​ដាក់​ការ​សង្ស័យ​ថា​ជា​ការ​ក្រុមហ៊ុន​Tesla របស់​មហាសេដ្ឋី​អា​មេ​រិ​ក លោក Elon Musk ។ យ៉ាងណា​បើ​តាម​ការ​បញ្ជាក់​ពីមន្រ្តីក្រសួងពាណិជ្ជកម្ម បានអះអាងថា មិនមានឈ្មោះក្រុមហ៊ុន Tesla របស់មហាសេដ្ឋីលោក Elon Musk បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជានោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ ​បានឱ្យ​ដឹង​ថា ​ក្រសួងពាណិជ្ជកម្ម​បាន​ចុះបញ្ជី ក្រុមហ៊ុន​Tesla ចំនួន ពីរ​គឺ ១-​ក្រុមហ៊ុន TESLA INDUSTRIES CO., LTD និង​ក្រុមហ៊ុន ២-TESLA ENGINEERING AND CONSTRUCTION CO., LTD ។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​មហាវិថី​ព្រះ​មុនី​វង្ស (​ម្ដុំ​បឹង​ត្របែក​) ។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូប ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសបុក មានការនឿយឆ្ងល់ជាខ្លាំងថា បើក្រុមហ៊ុន Tesla មិនបានចុះបញ្ជីហេតុអីមានអគារ Showroom នៅ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទាំងឡូហ្គូ និងរូបរថយន្តក្រុមហ៊ុន Tesla។ ខណៈមហាជនមួយចំនួនទៀត បង្ហាញការសង្ស័យថា មហាសេដ្ឋី Elon Musk មិន​ទាន់​មាន​ព័ត៌មាន​ពី​ការ​ចុះបញ្ជី​ច្បាស់លាស់​នៅ​កម្ពុជា​ទេដឹង។

ឆ្លើយ​តប​នឹង​សំណួរ​ ថា​តើ​ក្រុមហ៊ុន​អា​មេ​រិ​ក Tesla Inc របស់​លោក Elon Musk ពិតជា​បើក​ទីតាំង​លក់​រថយន្ត​នៅ​កម្ពុជា ឬ​យ៉ាងណា​នោះ អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក ឆែត រ៉ូ​ដឹ​ម៉ៃ​យើរ (Chad Roedemeier) បាន​ប្រាប់សារព័ត៌មានកោះសន្តិភាពថា «​លោកមិន​ទាន់​មាន​ព័ត៌មាន​អ្វី​ពាក់ព័ន្ធ​នឹង​ប្រធានបទ​នេះនោះ​ទេ​» ។

សូមជម្រាបថា Tesla គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ល្បីល្បាញ​មួយ​នៅ​លើ​ពិភពលោក​ ជារបស់​កំពូល​មហា​សេដ្ឋី Elon Musk ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ផ្លូវការ Tesla មាន​សាខានៅតាមប្រទេសប្រមាណ​ជិត ៤០​ប្រទេស​ ហើយ​ក្នុង​នោះ​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន​វិញ គឺ​មាន​តែ​សឹ​ង្ហ​បុរី​តែ​មួយ​គត់​៕