សមាគម២ ចេញសេចក្តីថ្លែងការណ៍រួមគ្នា អន្តរាគមន៍បន្ថែមរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីគាំពារដល់អតិថិជន

សង្គម​និង​សេដ្ឋកិច្ច

សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយស្តីអំពី «អន្តរាគមន៍បន្ថែមរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីគាំពារដល់អតិថិជនក្នុងពេលរីករាលដាលនៃជំងឺកូវីដ-១៩» ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលបន្ថែមទៀត ដល់អតិថិជនដែលរងផល់ប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងគ្រាដ៏លំបាកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសេចក្តីថ្លែងការណ៍ បាន​ដាក់ចេញគោលការណ៍​ដូចខាងក្រោម៖

-សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់ រយៈពេលយ៉ាងតិចមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

-សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេលមួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។

ពិស្តារ៖