ប្រវត្តិសិក្សា និង​បទពិសោធន៍ការងារ CEO ធនាគារ​ ABA មិនធម្មតា

សង្គម​និង​សេដ្ឋកិច្ច

ទើប​តែ​ប៉ុន្មានឆ្នាំ​ចុងក្រោយ​ប៉ុណ្ណោះ ធនាគារ ABA បាន​រីក​ចម្រើនក្លាយ Top rank នៅ​ប្រទេស​កម្ពុជា។ ភាពរីកចម្រើនយ៉ាង​ឆាប់​រហ័ស​របស់ ABA គឺ​ការ​ចាប់យក​ទីផ្សារ​បច្ចេកវិទ្យា ដែលផ្តល់​ភាព​ងាយស្រួលនិង​ប្រសិទ្ធភាព​ដល់​អតិថិជន។ យុទ្ធសាស្រ្ត​ដឹកនាំ​ដ៏​ខ្លាំង​របស់ CEO ធនាគារ​នេះ ពិត​ជាមិន​អាច​ឲ្យ​​គេ​មើលរំលង​នោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើ CEO ធនគារ​ ABA ជា​នរណា? គ្មាននរណា​ក្រៅពី​លោក Askhat Azhikhanov។ បុរស​ដើម​កំណើត​ កាហ្សាក់ស្ថាន (Kazakhstan) បាន​មក​ដឹកនាំ​ ABA ជាង ១០ ឆ្នាំ​មក​ហើយ​តាំង​ពី​ឆ្នាំ ២០០៩។

ឧកញ៉ាញូស៍ សូមណែនាំ​ប្រវត្តិ​សិក្សា និង​បទពិសោធន៍​ការងាររបស់​លោកAskhat Azhikhanov ដូចតទៅនេះ៖

១​. បញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យក្នុងរដ្ឋ Kazakh ដែលជាទឹកដីស្ថិតនៅចំពាក់កណ្ដាលប្រទេសអាស៊ី និងជាអតីតសាធារណរដ្ឋសូវៀត ដោយមានព្រំប្រទល់ខាងកើតជាខ្លួនជាមួយចិន និងរុស្សី។

២. បញ្ចប់ថ្នាក់បណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ អន្តរជាតិនឹងទទួលបានសញ្ញាបត្រពីសាលាCass Business School នៅក្នុងក្រុងឡុងដ៍ ចក្រភពអង់គ្លេស

៣. បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងសញ្ញាបត្រពី Kazakh State Academy of Management

៤. បរិញ្ញាបត្រផ្នែកស្រាវជ្រាវប្រេងនិងឧស្ម័ន ដោយទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ Kazakh State Technical University។

និយាយ​ពី​បទពិសោធន៍ការងារ​របស់​លោក Askhat Azhikhanov ក៏​មិនធម្មតា​ដែរ៖ 

១. នៅក្នុងឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០១ ធ្វើការនៅនាយកដ្ឋានត្រួតពិនិត្យធនាគារជាតិនៃកាហ្សាក់ស្ថាន។

២. នៅឆ្នាំ ២០០១ – ២០០៥ បានកាន់កាប់មុខតំណែងគ្រប់គ្រងនៅធនាគារ (Kazakhstan) ។

៣. ឆ្នាំ ២០០៧ ដល់ ២០០៨ ធ្វើការនៅក្រុមហ៊ុន Credit Suisse Kazakhstan ក្នុងនាមជាប្រធានគ្រប់គ្រងហិរញ្ញវត្ថុ ។

៤. ក្នុងឆ្នាំ ២០០៩ បានធ្វើការជានាយកប្រតិបត្តិនៃក្រុមហ៊ុន Zhetisu Asset Management និងជាទីប្រឹក្សានាយកប្រតិបត្តិនៅធនាគារ Temir Bank ។

៥. ចូលបម្រើការក្នុងធនាគារ ABA នៅខែកញ្ញាឆ្នាំ ២០០៩ មកទល់នឹងបច្ចុប្បន្ន។