ខ្មែរ​ជួយ​ខ្មែរ​ក្នុង​គ្រាលំបាក!!​ ទិញ​ទឹកដោះខ្មែរ​សុទ្ធ គិរីសួគ៌ ទិញ​មួយ​ថែម​មួយ ជួយ​ជាតិ​​សម័យ​កូវីដ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល ឯ​.​ក ដែល​វិនិយោគ​លើ​កសិដ្ឋាន​ផលិត​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ​ បាន​បន្ត​កម្មវិធី​ពិសេស​ការជួយ​​ដល់​ពលរដ្ឋ​កម្ពុជា​អំឡុង​គ្រា​លំបាក នៃ​កូ​វីដ​១៩ ដោយ​ផ្ដល់​ការបញ្ចុះ​តម្លៃ​ទិញ​មួយ​ថែម​មួយ ការ​ទិញ​​ផលិតផល​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ ១០០ ភាគរយ ពីថ្ងៃ​នេះ​តទៅ​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតិថិជន​ទាំងអស់ ដែល​ទិញ​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ​១០០ ភាគរយ របស់​កសិដ្ឋាន​គិរី​សួគ៌​មួយ​ដប ចំណុះ​២ លីត្រ ឬ ចំណុះ​៨៣០​មី​លី​លីត្រ នឹង​ទទួលបាន​ទឹកដោះគោ ១​ដប ទំហំ​ដូចគ្នា​បន្ថែមទៀត​ដោយ​ឥតគិតថ្លៃ​។ ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ​១០០ ភាគរយ​របស់​កសិដ្ឋាន​គិរី​សួគ៌ អា​ចរក​ទិញ​បាន​តាម ផ្សារ​និង​ហាង​ទំនើប​ធំៗ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដូចជា​នៅ​ផ្សារ​អ៊ី​អន ផ្សារ​ម៉ាក្រូ ផ្សារ​ទំនើប​ឡាក់​គី ផ្សារ​ទំនើប​បាយ័ន និង​ផ្សារ​ទំនើប​ជាច្រើន​ផ្សេងទៀត​។​

ផលិតផល​ទឹកដោះគោ​សុទ្ធ ១០០ ភាគរយ​របស់​កសិដ្ឋាន​គិរី​សួគ៌​អា​ចរក​ទិញ​បាន តាមរយៈ​កម្មវិធី​ដឹកជញ្ជូន​តាម​ទូរស័ព្ទ Nham24 នេះ​បានន័យថា អតិថិជន​អាច​កាត់បន្ថយ​ការធ្វើដំណើ​ទៅ​ផ្សារ ក្នុងកំឡុងពេល​ដ៏​លំបាក​នេះ ដែល​នឹងចូលរួម​ក្នុង​វិធាន​រក្សា​គម្លាត​សុវត្ថិភាព ហើយ​ជួយ​ប្រទេសជាតិ​ឲ្យ​ជៀស​ផុតពី​វិបត្តិ​នេះ​ផងដែរ​។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​កសិដ្ឋាន​ផលិត​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ​ឈានមុខ​គេ​នៅ​កម្ពុជា សូម​ចូល​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​https://www.facebook.com/kirisufarm. ៕ ​