អគ្គិសនី​កម្ពុជា​ប្រាប់ពី​អត្រា​ថ្លៃលក់អគ្គិសនី​​ តាមលក្ខខណ្ឌ​ទិញ​ប្រើប្រាស់

សង្គម​និង​សេដ្ឋកិច្ច

អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការកំណត់​អត្រាថ្លៃលក់អគ្គិសនី ឲ្យត្រូវតាមការកំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គិសនីកម្ពុជា ក៏បានស្នើអតិថិជនទាំងអស់ពិនិត្យផ្ទៀងផ្ទាត់ប្រភេទប្រើប្រាស់បច្ចុប្បន្ន លក្ខខណ្ឌទិញ និងអត្រាថ្លៃអគ្គិសនីដែលទទួលបាន ជាមួយតារាងសង្ខេបបញ្ជីថ្លៃលក់អគ្គិសនី សម្រាប់ឆ្នាំ២០២១នេះ។

សេចក្ដីជូនដំណឹងបញ្ជាក់ថា ក្នុងករណីអតិថិជនបានពិនិត្យឃើញថា អត្រាថ្លៃអគ្គិសនីដែលទទួលបានខុសពីប្រភេទប្រើប្រាស់បច្ចុប្បន្ន និងលក្ខខណ្ឌទិញរបស់ខ្លួន សូមអតិថិជនអញ្ជើញមកទំនាក់ទំនងដោយផ្ទាល់នៅការិយាល័យទំនាក់ទំនងព័ត៌មាន និងសរុប នៃនាយកដ្ឋានអាជីវកម្មចែកចាយ ដើម្បីកំណត់អត្រាថ្លៃលក់អគ្គិសនីស្របតាមប្រភេទប្រើប្រាស់៕