ទិដ្ឋភាព បង​ប្អូន​អញ្ជើញ​ហូប​សាច់​ជ្រូក​ពង​​ទា Free នៅ​ចម្ការ ឧញ៉ា ម៉ុង ឫទ្ធី

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច


បើយោងតាមផេកហ្វេកប៊ុក លំនៅដ្ឋាន លំហែកាយ ម៉ុង ឫទ្ធី សែនជ័យ  បានឲ្យ​ដឹង​ថា “ចាប់ពីម៉ោង​៨ព្រឹក​រហូត​ដល់ម៉ោង​១រសៀល​ថ្ងៃ​សៅរ៍​ទី​ ១០​ ខែសីហា​ ឆ្នាំ​២០១៩​ ដូចកាលកំណត់​ភ្ញៀវ​ជិតឆ្ងា​យ​ អ្នកក្រ​ អ្នក​មធ្យម​ អ្នកមាន​​បាន​មក​ជួប​ជុំគ្នា​គ្នា​ ប្រមាណ​ជាជាង​មួយ​ពាន់​នាក់​មូល​មតិ​គ្នា​ជាឯក​ឆាន់​ មក​ហូប​ជ្រូក​ខ្វៃ​ចំនួន​ ២២ក្បាល​ សម្លការី​ប្រាំ​ក្បាល​ សាច់​ជ្រូក​អាំង​ប្រាំ​ក្បាល​ សាច់​ជ្រូក​ក្រណួច​ ៦០០ក្រណួច​ នឹង​ពងទាចំនួន​ ៥០០០ពង​ នំប៉័ង​ចំនួន​ ១៥០០នំ​ ដោយ​ឥតគឹតថ្លៃ​ Free ត្រូវ​បាន​បញ្ចប់​ដោយ​ទឹកមុខ​ញញឹម​រីករាយ​ រាក់ទាក់​ ​ស្និទ្ធស្នាល​ យ៉ាង​ក្រៃលែង​ រូប​ខ្ញុំ​នឹង​ភរិយា​ សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​ភ្ញៀវ​ទាំង​អស់​ដែល​បានមកចូលរួម​ ក្នុង​កម្មវិធី​ពិសារ​​ដោយឥតគឹតថ្លៃ​នេះ​” ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធី​ខាង​លើ បាន​ធ្វើ​នៅ តំបន់ធម្មជាតិសែនមនោរម្យដែលមានសួនសត្វ មានចំការធម្មជាតិ និងទីកន្លែងកំសាន្តជាច្រើនទៀតស្ថិតនៅជាប់ជើងភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៕