គ្រួសារកំពុងចត្តាឡីស័កតំបន់ Lockdown រដ្ឋជូន ៣០ម៉ឺនរៀល និងថ្លៃទឹកភ្លើង ០២ខែ និងអាហារ

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈការថ្លែងសារពិសេសផ្សាយផ្ទាល់ពីគេហដ្ឋាន នៅក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា គ្រួសារកំពុងចត្តាឡីស័កតំបន់ Lockdown រដ្ឋជូន ៣០ម៉ឺនរៀល និងថ្លៃទឹកភ្លើង ០២ខែ + អាហារមួយចំនួនថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៤៨៣នាក់ទៀតនៅ​ព្រឹកនេះ​។ នេះ​ជា​កំណត់​ត្រាពីរ​ថ្ងៃ​ជាប់​គ្នា ដែលកម្ពុជា​ប្រកាស​មាន​អ្នក​ឆ្លង​ច្រើន​បំផុត។

រាជធានី​ភ្នំពេញ​ដែលជា​ប្រភព​ឆ្លង​រាលដាល់​កូវីដដ៏ធ្ងន់ធ្ងរ​ អាជ្ញាធរ​បាន​សម្រេច​បិទ​ភូមិ​សង្កាត់​ក្នុង​ខណ្ឌ​ចំនួន​ ៣ ដែល​ជាប់​ពាក់ព័ន្ធ​កម្មករ​នៅ​រោងចក្រ​ឌីនហាន់។ ការ​បិទនេះ​​មិន​អនុញ្ញាតិ​ឲ្យ​ពលរដ្ឋ​ចាកចេញ​ពី​ផ្ទះនោះទេ ហើយ​ក្នុង​​ករណី​ចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរ៕