សម្តេចតេជោ ស្នើទៅអ្នក​ឧកញ៉ា ​ពុង ឃាវសែ ប្រើប្រាស់មជ្ឈ​មណ្ឌល​ពិព័រណ​កោះពេជ្រ ធ្វើជា​កន្លែង​ព្យាបាល​អ្នក​​ជំងឺ​កូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច

សម្តេច​តេជោ​ហ៊ុន សែន មានប្រសាសន៍ថា អ្នកឆ្លងកូវីដ-១៩ ចំនួន ៤៨៣នាក់ទៀតនៅ​ព្រឹកនេះ​។ នេះ​ជា​កំណត់​ត្រាពីរ​ថ្ងៃ​ជាប់​គ្នា ដែលកម្ពុជា​ប្រកាស​មាន​អ្នក​ឆ្លង​ច្រើន​បំផុត។ ករណីឆ្លងដ៏ច្រើននេះ រាជរដ្ឋាភិបាល បាន​ប្រកាស​ប្រើប្រាស់មជ្ឈ​មណ្ឌល​ពិព័រណ​កោះពេជ្រ ធ្វើជា​កន្លែង​ព្យាបាល​អ្នក​​ជំងឺ​កូវីដ១៩ ​កម្រិត​ស្រាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ​បាន​ស្នើ​ទៅ​​អ្នក​ឧកញ៉ា​ ពុង ឃាវសែ ដើម្បីប្រើប្រាស់​អគារ​​ជា​បន្ទាន់ សម្រាប់​សម្រួលជា​កន្លែង​ព្យាបាលអ្នក​ជំងឺ​កូវីដ១៩ ​ដែល​កំពុង​ខ្វះខាតកន្លែងព្យាបាល។

សម្តេច​បាន​បន្ត​ថា ក្រៅ​ពី​ផ្តល់​​មណ្ឌល​ពិព័រណ៌កោះពេជ្រ​ដ៏​ធំ​ទូលាយ​​ប្រើប្រាស់​ជា​មន្ទីរ​ព្យាបាល អ្នក​ឧកញ៉ា​ពុង ឃាវសែ ក៏​ផ្តល់​អគារ​រៀបមង្គលការ​នៅ​ក្នុង​ទីក្រុង​កោះពេជ្រ ក្នុង​ពេល​ចាំបាច់​ដែល​ត្រូវ​ប្រើប្រាស់។

រាជធានី​ភ្នំពេញ​បាន​កត់ត្រា​អត្រា​ឆ្លង​ដ៏​អាក្រក់​បំផុតមិន​ធ្លាប់មាន ដោយ​រកឃើញ​ចំនួន​អ្នក​ឆ្លង​ ៥៤៤ នាក់ ដែល​ប្រកាស​កាលពី​ម្សិលមិញនេះ។