អបអរសាទរ! វ៉ាក់សាំងកូវីដ១៩ សរុបចំនួន ៨លានដូសបន្ថែមទៀតនឹងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់

ព័ត៌មានថ្មីៗ

ចាប់ពីថ្ងៃទី១៧ ខែមេសា រហូតដល់ ខែសីហា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ សរុបចំនួន ៨លានដូស នឹងមកដល់ប្រទេសកម្ពុជា ជាបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់លើផេកផ្លូវការ របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៃក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់វ៉ាក់សាំង ចំនួន ៥០ ម៉ឺនដូសបន្ថែមទៀត នឹងមកដល់នៅថ្ងៃ១៧ ខែមេសា

១ លាន ៥០ ម៉ឺនដូស មកដល់ខែឧសភា

៣ លានដូស មកដល់ខែមិថុនា

២ លានដូស មកដល់ខែកក្កដា

១ លានដូស មកដល់ខែសីហា