ទាំងកណ្តាលយប់ ឧកញ៉ា ស្រី ចាន់ថន ចុះរៀបចំកន្លែងធ្វើចត្តាឡីស័ក ជូនដល់កម្មកររោងចក្រ និងប្រជាពលរដ្ឋ

ជុំវិញ​ឧកញ៉ា

តំបន់អភិវឌ្ឍន៍ស្កាយលែន រៀបចំកន្លែងធ្វើចត្តាឡីស័កជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ ទាំងយប់អាទ្រាធយ៉ាងសស្រាក់សស្រាំ កាលពីរាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយមិនបង្អង់យូឡើយ បន្ទាប់ពីឃើញសភាពការនៃការរីករាលដាលជំងឺកូវីដ១៩ច្រើនយ៉ាងគំហុក លោកឧកញ៉ា ស្រី ចាន់ថន ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ និងក៏ដូចជាចូលរួមអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់​របស់​រាជរដ្ឋាភិបាល លោកបានដឹកនាំក្រុមការងារចុះមកពិនិត្យមើលកន្លែងត្រៀមរៀបចំទីតាំងធ្វេីចត្តាឡីស័ក ជូនដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករ​ កម្មការនី​ រោងចក្រ ដែលអាចដាក់មនុស្សបានចន្លោះចាប់ពី ៣០០ ទៅ ៤០០នាក់នៅក្នុងតំបន់អភិវឌ្ឍន៍ស្កាយលែន សេវេនអិនជី (7NG)។

ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៤៨៣នាក់ទៀត នៅ​កាលពីថ្ងៃម្សិលមិញ។ នេះ​ជា​កំណត់​ត្រាពីរ​ថ្ងៃ​ជាប់​គ្នា ដែលកម្ពុជា​ប្រកាស​មាន​អ្នក​ឆ្លង​ច្រើន​បំផុត៕