ចំនួនអ្នកឆ្លងកូវីដ-១៩ថ្មី តួលេខស្ថិតនៅខ្ទង់រយថ្ងៃនេះ

សង្គម​និង​សេដ្ឋកិច្ច

ថ្ងៃនេះករណីអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ១៥៧នាក់ទៀត នៅភ្នំពេញ ១៤១ កោះកុង ៨ ស្វាយរៀង ៤ តាកែវ ២ និងខេត្តកណ្ដាល ១នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងថ្មីដ៏ច្រើននេះជាករណីឆ្លងសហគមន៍ចំនួន ១៥៦ នាក់ ព្រមទាំងអ្នកដំណើរពីបរទេស ០១ នាក់ ក្នុងនោះក៏មានអ្នកជាសះស្បើយដល់ទៅ ៧២នាក់ផងដែរ។

ដូចនេះប្រទេសកម្ពុជា គិតត្រឹមព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងសរុប ៤២៣៨ នាក់ អ្នកជាសះស្បើយ ២១៥២ នាក់ កំពុងព្យាបាល ២០៥២ នាក់ និងមានអ្នកស្លាប់ ២៩ នាក់៕