ចំណូល​​សម្រាប់​មនុស្សម្នាក់​ បានកើនឡើងដល់ ១៦៨៣ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ផលិតផល​ក្នុងស្រុកសរុប (GDP) ជាមធ្យម​សម្រាប់​មនុស្សម្នាក់​បាន​កើនឡើង​ពី ១៦៧៩ដុល្លារក្នុងឆ្នាំ​២០១៩ ដល់ប្រមាណ ១៦៨៣ដុល្លារ​ក្នុងឆ្នាំ​២០២០។​ នេះ​បើយោងតាម​សារលិខិត របស់​សម្តេច​តេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំខ្មែរ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសារលិខិតនេះបន្តថា រាជរដ្ឋាភិបាល​ក៏បាន​រៀបចំ​ប្រាក់ចំណូល​ជូន​មន្រ្តីរាជការ និងកងកម្លាំង​ប្រដាប់​អាវុធ ឱ្យទទួលបាន​នូវប្រាក់បៀវត្សអប្បបរមា កើនដល់​កម្រិតជាង ១លាន ១៧ម៉ឺនរៀល ហើយ​ការបើកបៀវត្ស​បាន​អនុវត្ត​ទាន់ពេលវេលា គឺបើក២ដង​ក្នុងមួយខែ​ តាមប្រព័ន្ធធនាគារ។

សូមជម្រាបថា ផលិត​ផល​ក្នុង​ស្រុក​សរុប​ គឺ​ជាសូចនាករ​សេដ្ឋកិច្ចមួយ​ ដែល​វាស់​វែងអំពី​ ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​មួយ ឬជា​អ្វី​ៗ​ដែល​ត្រូវ​បាន​ផលិត​ឡើង ​ក្នុង​ប្រទេស​មួយ​ ក្នុង​រយៈពេល​មួយ​ឆ្នាំ៕