សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទក្រុងភ្នំពេញ និងក្រុងតាខ្មៅជាបណ្តោះអាសន្ន

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈសារជាសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលនេះបានឲ្យបញ្ជាឲ្យត្រៀមបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ២សប្ដាហ៍ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ព្រោះសភាពការណ៍នៃជំងឺកូវីដ១៩ ទប់លែងជាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសម្តេចតេជោ ហ៊ុន សែន សេចក្ដីប្រកាសនឹងត្រៀមចេញផ្លូវការនៅពេលបន្ទាប់។ ក្រៅពីបិទភ្នំពេញរយៈពេល២សប្ដាហ៍ ក៏បិទក្រុងតាខ្មៅ ខេត្តកណ្ដាល ដូចគ្នា ប៉ុន្ដែតំបន់ផ្សេងក្នុងខេត្តកណ្ដាល នៅមិនបានពាក់ព័ន្ធឡើយ ដោយសារតែ ក្រុងតាខ្មៅ និងភ្នំពេញ ក្បែរគ្នា។

សូមជម្រាបជូនឡើងវិញផងដែរថា នាពេលថ្មីៗនេះ សាលារាជធានីភ្នំពេញ បានប្រកាសបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានី ហើយក្នុងនោះមាន ខណ្ឌមានជ័យ មាន២សង្កាត់ គឺសង្កាត់មានជ័យ១ និង២ ។ បិទភូមិទ្រុងមាន់ ខណ្ឌសែនសុខ និង​ ខណ្ឌពោធិ៍សែនជ័យ ចំនួន៧ភូមិ៕

សូមចុចអាន