អ្នកជំងឺច្រើនពេក ក្រសួងស្នើឲ្យម្ចាស់គ្លីនិកឯកជនដែលមានរថយន្ដសង្គ្រោះបន្ទាន់ចូលរួមសហការជាមួយក្រសួងសុខាភិបាល

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ម្ចាស់គ្លីនិកឯកជនទាំងអស់ ដែលមានរថយន្ដសង្គ្រោះបន្ទាន់ សូមចូលរួមសហការជាមួយក្រសួងសុខាភិបាល ដើម្បីដឹកអ្នកកើតជំងឺកូវីដ១៩ ពីមូលដ្ឋានទៅកាន់កន្លែងព្យាបាលនៅកោះពេជ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង មានអ្នកកើតជំងឺកូវីដ១៩ជាច្រើននាក់ កំពុងនៅតាមមូលដ្ឋាននៅឡើយ ដោយមិនទាន់ត្រូវបានដឹកទៅកាន់កន្លែងព្យាបាលនោះទេ ព្រោះមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺពេញ មិនអាចដាក់បន្ថែមទៀតបានឡើយ។ ប៉ុន្ដែនៅពេលនេះ កន្លែងព្យាបាលអ្នកជំងឺកូវីដ នៅកោះពេជ្របានរៀបចំរួចរាល់ហើយ ហើយត្រូវការរថយន្ដសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងដើម្បីដឹកពួកគាត់ទៅព្យាបាល។

សូមជម្រាបជូនថា មណ្ឌលព្យាបាល អ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ មានសមត្ថភាពទទួលអ្នកជំងឺ បានជាង២ពាន់គ្រែ។ ការសម្រេចយកមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ ការរៀបចំមណ្ឌលព្យាបាល អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ធ្វើឡើងក្រោយប៉ុន្មានថ្ងៃចុងក្រោយនេះ នៅរាជធានីភ្នំពេញ បានរកឃើញអ្នកឆ្លងកូវីដ១៩ រាប់ពាន់នាក់ ដែលធ្វើឲ្យមន្ទីរពេទ្យ Great Duke និងមន្ទីរពេទ្យហ្លួងម៉ែ លើសសមត្ថភាពទទួលអ្នកជំងឺ៕