ក្រសួងសុំឲ្យរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារដែលបង្កេីតបានជាភាពកកកុញមនុស្សច្រេីននាំមានហានិភ័យ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសុខាភិបាល​ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារដែលបង្កេីតបានជាភាពកកកុញមនុស្សច្រេីន ជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡេីងថែមទៀតដល់បងប្អូនក្នុងការឆ្លងវីរុសកូវីដ-១៩ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ ឱ​ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​ បានឲ្យដឹងថា បងប្អូនអាចនឹងឆ្លងជំងឺកូវីដ-១៩ បានគ្រប់ពេលនៅពេលដែលនៅកន្លែងប្រជ្រៀតគ្នាខ្លាំងពេកនោះ ឫកន្លែងដែលមិនមានគម្លាតគ្នាពីមួយម៉ែត្រកន្លះឡេីង ហេីយមិនមានពាក់ម៉ាស់ និងលាងដៃញឹកញាប់ទេនោះ។ ត្រូវចងចាំថា វីរុសកូវីដ-១៩ សប្បាយចិត្តខ្លាំង ចូលចិត្តខ្លាំង និងពេញចិត្តជាទីបំផុត ក្នុងការដេីរចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត បានយ៉ាងងាយស្រួលដោយមិនមានរបាំងហាមឃាត់ ឫសម្លាប់វីរុសដ៏សាហាវនេះនោះ។ 

លោកជំទាវបញ្ជាក់ថា​ សុំជឿជាក់លេីវិធានការរបស់រាជរដ្ឋភិបាល ដែលមានការគិតគូរត្រឹមត្រូវ នឹងមិនបិទជិតឈឹងមិនឱ្យមានវិធីក្នុងការរកម្ហូបអាហារទទួលទាននោះឡេីយ ។ សូមចូលរួមអនុវត្តវិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងការពារកូវីដ-១៩ + ចូលឆ្នាំនៅផ្ទះ ដេីម្បីឈ្នះការវ៉ៃលុកកូវីដ-១៩ ដោយបុគ្គលមានការទទួលខុសត្រូវខ្ពស់សម្រាប់សុខភាពផ្ទាល់ខ្លួន សុខភាពគ្រួសារខ្លួន និងដេីម្បីសហគមន៍យេីង ៕