ផ្សារកសិផលធម្មជាតិរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងស្វែងរករោងម៉ាស៊ីនកិនស្រូវជាដៃគូទាំងឡាយណា ដែលមានទឹកចិត្ត និងបេះដូងសប្បុរសធម៌ ជួយប្រជាជនក្នុងស្ថានភាពលំបាក ក្នុងការផ្គត់ផ្គងការបញ្ជាទិញអង្ករ ចាប់ពី ១០០តោន ដល់ ១០០០តោន ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការសហការនេះ នឹងកាន់តែពិសេសថែមទៀត បើសិនខាងរោងម៉ាស៊ីន អាចចរចាលក់ក្នុងតម្លៃយោគយល់ណាមួយ ទៅតាមតម្រូវការជាក់ស្ដែង ជាពិសេសរួមចំណែក ជួយដល់ជនរួមជាតិខ្មែរ ក្នុងស្ថានភាពកូវីដ ដែលកំពុងរាតត្បាតក្នុងសហគមន៍យើងសព្វថ្ងៃនេះ។
ការប្រកាសស្វែងរកដៃគូសហការផ្គត់ផ្គង់ អង្ករដល់រាប់ពាន់តោននេះ ក្នុងតម្លៃដើមនេះ ធ្វើឡើងដើម្បីទប់ទល់នឹងការឡើងថ្លៃអង្ករខុសប្រក្រតីក្នុងទីផ្សារផង និងជួយដល់ប្រជាពលរដ្ឋដែលកំពុងមានតម្រូវការស្បៀងជាចាំបាច់ផង៕