ផ្សារទំនើប ជីប ម៉ុង បន្ត​បើកដំណើរការធម្មតា សំខាន់មាន​សេវាដឹកជញ្ជូន​ដល់​ផ្ទះទៀត

សង្គម​និង​សេដ្ឋកិច្ច

ផ្សារទំនើប ជីប ម៉ុង (Chip Mong Supermarket) បានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅថា “ផ្សារទំនើប Chip Mong Supermarket ទាំង 3 សាខា រួមមានផ្លូវមន្នីវង្ស ផ្លូវនរោត្តម និង អុីដែន ហ្គាឌិន និង Chip Mong Express 4 សាខាទៀត នៅតែបន្តបើកដំណើរការធម្មតា និង មានសេវាដឹកជញ្ជូនការបញ្ជាទិញទៅដល់ផ្ទះទៀតផង ក្នុងអំឡុង​បិទ​ខ្ទប់​រាជធានី​ភ្នំពេញនិង​ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ជាទិញអាច​ធ្វើ​ផ្ទាល់តាមប្រព័ន្ធលេខទូរស័ព្ទរបស់សាខានីមួយៗ ឬតាមរយៈកម្មវិធីទិញទំនិញ និងដឹកជញ្ជូនអនឡាញ ដែលជាដៃគូរផ្សារទំនើបជីប ម៉ុង ដែលរួមមានដូចជា Nham 24, Food Panda, Bloc, Grab, និង Muuve ជាដើម៕