រោងម៉ាស៊ីនកិនស្រូវ ជា ហាប់ លក់អង្ករតម្លៃក្រោមទីផ្សារ ចំនួន ៥០០តោន ជូនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ជុំវិញ​ឧកញ៉ា

ដំណឹងល្អ! ម្ចាស់សហគ្រាសរោងម៉ាស៊ីនកិនស្រូវ ជា ហាប់ CHEA HAB RICE MILL និងក្រុមគ្រួសារ ស្ម័គ្រចិត្តលក់អង្ករ ចំនួន ៥០០តោន ជូនផ្សារកសិផលធម្មជាតិអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងតម្លៃសមរម្យក្រោមទីផ្សារ ដើម្បីរួមចំណែកសប្បុរធម៌លក់បន្តក្នុងតម្លៃទាបជូនជនរួមជាតិខ្មែរ ដែលកំពុងតែមានតម្រូវការខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទឹកចិត្តដ៏សប្បុរស និងការចែករំលែក របស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ជា ហាប់ ជាការជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល បានយ៉ាងទាន់សភាពការ ក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដកំពុងរាតត្បាតក្នុងសហគមន៍យើង ដែលធ្វើឱ្យតម្រូវការស្បៀងអាហារ គ្រឿងឧបភោគបរិភោគមានការឡើងថ្លៃ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ការបើកបេះដូង ជួយគ្នាក្នុងគ្រាដ៏លំបាក លះបង់ទៅតាមធនធាន លក់អង្ករទៅក្នុងទីផ្សារក្នុងពេលបន្ទាន់នេះ ត្រូវបានគេមើលឃើញថា ជាការបោះដៃជួយយ៉ាងមានប្រសិទ្ធភាព ដើម្បីទប់មិនឱ្យឈ្មួញទុច្ចរិតមួយចំនួនឆ្លៀតឱកាសបំប៉ោងតម្លៃអង្ករ លក់យកចំណេញហួសតម្លៃទីផ្សារខ្លាំងពេក និងដើម្បីជួយផ្គត់ផ្គង់ចំណែកអង្ករដែលកំពុងមានសន្ទុះតម្រូវការខ្ពស់ បានទាន់ពេលវេលា។

ក្រៅពីផ្សារកសិផលធម្មជាតិអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អតិថិជនដែលត្រូវការអង្ករខ្មែរ ឈ្ងុយឆ្ងាញ់ ទន់ មានអនាម័យខ្ពស់ ទាំងទិញរាយ និងទិញបោះដុំ ក្នុងតម្លៃសមរម្យបំផុត ក៏អាចរកជាវអង្ករគ្រប់ប្រភេទបាន នៅរោងម៉ាស៊ីនកិនស្រូវ ជា ហាប់ ដែលមានសាខានៅទូទាំង ១៤ ខ័ណ្ឌ ក្នុងរាជធានីភ្នំពេញ។ សម្រាប់សេវាដឹកជញ្ជូនគ្រប់ទីកន្លែង អតិថិជនអាចទំនាក់ទំនង តាមលេខទូរស័ព្ទ 095 90 66 99 / 087 24 24 15 ៕