ខេត្តកណ្តាលសម្រេចប្តូរទីតាំងលក់ដូរ បន្លែ ត្រីសាច់មកកន្លែងថ្មីមានពលរដ្ឋជាច្រើនកុះករសម្រុកទៅទិញ ខណៈអាជ្ញាធរសម្តែងក្តីបារម្ភឆ្លងកូវីដ-១៩

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តកណ្តាលបានសម្រេចប្តូរទីតាំងលក់ដូរ បន្លែ ត្រី សាច់ និងគ្រឿងសម្រាប់ហូបចុកប្រចាំថ្ងៃ មកលក់នៅក្នុងជុំវិញបរិវេន តារាងបាល់ខេត្តកណ្តាលវិញ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងអនុវត្តតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលដែលបានបិទទ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នេះអាជីវករលក់ បន្លែ ត្រី សាច់និងគ្រឿងហូបចុកផ្សេង ត្រូវបានផ្ទេរមកទីតាំងលក់នៅក្នុងជុំវិញបរិវេន តារាងបាល់ខេត្តកណ្តាលវិញ បន្ទាប់ពីផ្សារតាខ្មៅចាស់ដែលជាកន្លែងដែលពួកគាត់ធ្លាប់លក់ពីមុន ត្រូវបានអាជ្ញាធរប្រកាសឲ្យបិទជាបណ្តោះអាសន្នចំនួន១៤ថ្ងៃ។ ខណៈដែលអាជ្ញាធរបានសម្តែងបារម្ភជាខ្លាងពីការរីរកាលដាលនៃការឆ្លងកូវីដ១៩។

សូមបញ្ជាក់ថា តាមរយៈសារជាសំឡេងនៅសៀលថ្ងៃទី១៦ ខែមេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសនយ៍ថា «ខ្ញុំបញ្ជារដាច់ណាត់។ អត់មានធូរលុងទេ។ អ្នកណានៅផ្ទះណា គឺនៅផ្ទះរៀងៗខ្លួន។ អ្នកតូច និងអ្នកធំ គឺដូចគ្នា។ បើមិនដូច្នោះទេ ខ្ញុំអាចនឹងបិទបន្តទៀតក្នុងលក្ខខណ្ឌចាំបាច់។ អ្នកទៅលេងស្រុកអត់មានត្រលប់មកវិញទេ គឺនៅស្រុករហូតដល់ភ្នំពេញបើកឡើងវិញ។ 

បើតាមសម្តេចតេជោ ការបិទក្រុងវាខាតបង់ធំណាស់ហើយចំពោះសេដ្ឋកិច្ច។ បើនៅមានប្រសិទ្ធភាពទាប ខ្ញុំនឹងបិទបន្តដូចប្រទេសផ្សេងៗក្នុងលោកដែរ។ ហើយត្រូវធានាថាគ្មានការផឹកស៊ីតាមផ្ទះ។ ខ្ញុំលើកទឹកចិត្តដល់ការចាប់ខ្លួនបញ្ជូនទៅតុលាការចំពោះអ្នកល្មើសច្បាប់បិទខ្ទប់៕

រូបភាព៖ Takhmao TV Online