កម្ពុជាប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន ២៩០ នាក់ទៀតក្នុងព្រឹតិ្តការណ៍សហគមន៍២០កុម្ភៈ

សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន ២៩១ នាក់ទៀត ក្នុងនោះនៅរាជធានីភ្នំពេញចំនួន ២២៨នាក់ ព្រះសីហនុ ២៦ កណ្ដាល ១៤ តាកែវ ១២ ស្វាយរៀង ៨ ព្រៃវែង ២ និងករណីជាសះស្បើយចំនួន ២៣នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរបាយការណ៍ក្រសួងចំណោមអ្នកឆ្លងដល់ទៅ ២៩១នាក់ នោះមានករណីឆ្លងសហគមន៍ចំនួន ២៩០ នាក់ អ្នកដំណើរពីបរទេសចំនួន ០១ នាក់ផងដែរ។

សូមជម្រាបជូនថា នៅប្រទេសកម្ពុជា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងសរុបជាបណ្តោះអាសន្នចំនួន ៥៧៧១ នាក់ ខណៈអ្នកជាសះស្បើយ ២៤១៦ នាក់ ព្រមទាំងអ្នកកំពុងព្យាបាល ៣៣១១ នាក់ និងករណីអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន ៣៩ នាក់៕