លោក គង់ សោភ័ណ្ឌ ប្រកាសផ្អាកការចាក់វ៉ាក់សាំងកូវីដ១៩ ជាបណ្តោះអាសន្ន ក្នុងក្របខណ្ឌ ទូទាំងខេត្តកណ្តាល

សង្គម​និង​សេដ្ឋកិច្ច


រដ្ឋបាលខេត្តកណ្តាល បញ្ជាឲ្យផ្អាកបណ្តោះអាសន្ន ការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងខេត្តកណ្តាល ឥឡូវនេះ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយយោងតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល បានបញ្ជាអោយផ្អាកបណ្តោះអាសន្ន ការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងខេត្តកណ្តាល ឥឡូវនេះ រយៈពេល ៣ថ្ងៃសិន។

លោកអភិបាលខេត្ត បានបញ្ជាផ្ទាល់ ដល់អនុគណៈកម្មការចំពោះកិច្ច ការចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងខេត្ត ក៍ដូចជាក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់មូលដ្ឋាន ក្រុង ស្រុក ត្រូវផ្អាកការចាក់វ៉ាក់សាំងបណ្តោះអាសន្នសិន នៅគ្រប់ទីតាំងចាក់វ៉ាក់សាំងនៅទូទាំងខេត្តកណ្តាល រយះពេល៣ថ្ងៃគឺចាប់តាំងពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៩មេសា ហើយតាមផែនការគ្រោងទុក ការចាក់វ៉ាក់សាំង និងដំណើរការឡើងវិញ នៅថ្ងៃទី២០មេសា ខាងមុខនេះ។

គួររម្លឹកជូនថា គិតត្រឹមយប់ថ្ងៃទី១៦ ខែមេសា ប្រជាជនបានចាក់រួចសរុប 1.241.947 នាក់ ក្នុងនោះ ក្រសួងការពារជាតិបានចំនួន 274.858 នាក់ និងក្រសួងសុខាភិបាល ចំនួន 967.089 នាក់៕