អាជីវករម្នាក់ សមត្ថកិច្ចហៅធ្វើកិច្ចសន្យាដែលបានលក់សាច់ជ្រូកឲ្យប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់

សង្គម​និង​សេដ្ឋកិច្ច

សមត្ថកិច្ចខណ្ឌបឹងកេងកង បានចុះធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដល់អាជីវករម្នាក់ដែលលក់សាច់ជ្រូកឲ្យប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ខុសពីធម្មតា។ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញសេចក្តីប្រកាសបិទទ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ ផ្ទុះក្នុងសហគមន៍ ២០កុម្ភៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ អាជីវករឈ្មោះ ស្រេង សុខា ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរអ្នកលក់សាច់ជ្រូក នៅផ្លូវលេខ 348 (ផ្សារលូ) ក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចុះធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ក្រោយពេលពិនិត្យឃើញថា អាជីវកររូបនេះ បានលក់សាច់ជ្រូកឲ្យប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ខុសពីធម្មតា។

ក្នុងកិច្ចសន្យានេះបានបញ្ជាក់ថា ប្រសិនបើស្ត្រីអាជីវកររូបនេះ នៅតែបន្តលក់ក្នុងតម្លៃខ្ពស់​បែបនេះ​ទៀត​ អាជ្ញាធរនឹង​បញ្ឈប់លែងឲ្យប្រកបអាជីវកម្មតែម្ដង។

សូមជម្រាបជូនថា អាជ្ញាធរ​បាន​សម្រេច​បិទ​ផ្សារចំនួនពីរ​ទៀត​គឺ​ផ្សារ​ធំ​ទួលសង្កែ (សាំហាន់) នៅ​ខណ្ឌ​ឫស្សីកែវ និង​ផ្សារ​បឹងត្របែកផ្លាហ្សា នៅ​ខណ្ឌ​ចំការមន ក្រោយ​រកឃើញ​ប្រជាពលរដ្ឋ អាជីវករ និង​សន្តិសុខបាន​ឆ្លងកូវីដ ១៩។

ការ​ប្រកាស​បិទ​ផ្សារ​ទាំងពីរនេះ ខណៈការ​​រាលដាល​ជំងឺកូវីដ បានបន្ត​កើនឡើង​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​បារម្ភ នៅតាម​​ទីតាំង​មានការ​ប្រមូលផ្តុំ​ ដែល​ត្រូវ​មានវិធានការ​ទប់ស្កាត់​ឲ្យបាន​ទាន់​ពេល​វេលា៕

សូមចុចអានអត្ថបទខាងក្រោម៖