អតីត​ក្មេង​កំព្រា​ម្នាក់​ត្រូវ​បាន ​ព្រះមហាក្សត្រ​ ប្រទាន​ងារ​ជា ឧកញ៉ា

ជុំវិញ​ឧកញ៉ា

លោក​ នួន អក ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​សាស្ត្រាចារ្យ​​ល្បី​ឈ្មោះ​ម្នាក់ និង​ជា​អតីត​ក្មេង​កំព្រា​ក្រីក្រ​ម្នាក់ ត្រូវ​បាន​ព្រះករុណា⁣ មហាក្សត្រ​ ប្រទាន​គោរម​ងារ​ជា ឧកញ៉ា កាល​ពី​ពេល​ថ្មីៗ​នេះ នេះ​បើ​តាម​Facebook Page លោក​ជំទាវ ហ៊ុន ស៊ីណាត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


យោង​​តាម Facebook Page លោក​ជំទាវ ហ៊ិន ស៊ីណាត​អម​ដោយ ព្រះរាជក្រឹត្យ​និង​មាន​រូប​លោក ឧកញ៉ា​ផង​នោះ បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច​នេះ​ថា” សូមអបអរសាទរលោកក្មួយ នួន អក ក្មួយ​ជា​ក្មេងកំព្រាតែងតែជួយដល់ការងារមនុស្សធម៌យ៉ាងច្រើនជាពិសេសជួយដល់កុមារកំព្រារបស់អង្គការសប្បុរសធម៌កម្ពុកុលបុត្រយើងខ្ញុំ ហើយលោកក្មួយបានជោគជ័យលើ​មុខជំនួញ​ក្នុងជីវិត​ក្មេងកំព្រា ពេលនេះផងដែរលោកក្មួយត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ផ្ដល់គោរមងារ ជា ឧកញ៉ាជូនពរលោកក្មួយឲ្យបានទទួលជោគជ័យគ្រប់ភារៈកិច្ចលើអ្វីៗ ដែលក្មួយប៉ងប្រាថ្នានាពេលខាងមុខនេះទៀត ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩”។


​គេហទំព័រ https://www.oknha.news ដែល​តែង​តែ ផ្សព្វផ្សាយ​គ្រប់​សកម្មភាព​ទាំង​អស់ របស់​ឧកញ៉ា ក្នុង​​ព្រះ​រាជាណាចក្រ​កម្ពុជា ទាំង​មុខ​ជំនួញ ការ​ចែក​រំលែក​ចំណេះ​ដឹង ក៏​ដូច​ជា សកម្មភាព​សប្បុរសធម៌​ផ្សេង​ទៀត សូម​គោរព​ជូន​លោក​ឧកញ៉ា​ និង​ក្រុមគ្រួសារទទួលបាននូវសេចក្តី​សុខគ្រប់ប្រការនិងសុខភាពល្អ អាយុ យឺនយូរ​កម្លាំង​កាយ​មាំមួន ប្រាថ្នា​អ្វី​សម្រេច​ដូច​បំណង៕