លោក ឃួង ស្រេង បញ្ជាឲ្យអាជ្ញាធរ​មូលដ្ឋាន​ចេញ​ប័ណ្ណ​សម្គាល់​ខ្លួន​ជូនបងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចេញពី​លំនៅឋាន​ទៅ​ផ្សារ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាល​រាជធានី​ភ្នំពេញអំពាវនាវអាជ្ញាធរ​មូលដ្ឋាន​ចេញ​ប័ណ្ណ​សម្គាល់​ខ្លួន​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចេញពី​លំនៅឋាន​ទៅ​ផ្សារ ដើម្បី​ទិញ​ម្ហូប បន្លែ ត្រី​សាច់ សម្រាប់ ជីវភាព​ក្នុង​គ្រួសារ ដោយ​មួយ​គ្រួសារ​ចេញ​បានតែ​ម្នាក់ ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

នេះបើតាមការ​បញ្ជាក់​រប​ស់លោក​ឃួ​ង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ធ្វើឡើងក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​តាមរយៈ​ការ​បញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ នៅ​រាត្រី​ថ្ងៃទី​១៩​ខែ មេសា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​ ឃួង ស្រេង បានបញ្ជាក់ថា ចំពោះ​ការអនុញ្ញាត​ជូន​បងប្អូន ប្រជាពលរដ្ឋ​ចេញពី​លំនៅឋាន ដើម្បី​ទៅ​ផ្សារ​ទិញ​ម្ហូប បន្លែ ត្រី​សាច់ សម្រាប់ ជីវភាព​ក្នុង​គ្រួសារ អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ចេញ​ប័ណ្ណ​សម្គាល់​ខ្លួន​ឲ្យ ដោយ​មួយ​គ្រួសារ​ចេញ​បានតែ​មួយ​នាក់​ប៉ុណ្ណោះ ហើយ ផ្សារ​រដ្ឋ​និង​ផ្សារ​ឯកជន​ទាំងអស់ ត្រូវ​អនុវត្តតាម​វិធាន​របស់​ក្រសួងសុខាភិបាល និង​អនុវត្តតាម​ត្រូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នោះ​គឺ​ “3​កុំ 3​ការពារ”​៕