ប្រលោមលោរឿង”ស្ទូឌីយោលេខ៧” ចេញ​លក់ផ្លូវការ​ហើយ

កម្សាន្ត សង្គម​និង​សេដ្ឋកិច្ច
0 Shares

នៅទីបំផុត​តម្រា​ដែលជាកូនពៅគេក្នុងវិស័យអំណាននៅកម្ពុជា​បានប្រារព្ធការជួបជុំជាមូយប្រិយមិត្ត​អ្នកអានរបស់ខ្លួន​កាលពីថ្ងៃអាទិត្យ​ទី១៨ខែសីហានេះ ក៏ជាការបើកសម្ពោធដាក់លក់ ចំណងជើង​ទី​បួន​នៃ​ការបោះពុម្ពផ្សាយ​របស់ខ្លួនមានចំណងជើងថា​ “ស្ទូឌីយោលេខ​៧ ​” ដែល​ជា​ការ​តែង​និពន្ធ​ដោយ ​អ្នកស្រី​ម៉ីសន​សុធារី អ្នកនិពន្ធ​ល្បី​ឈ្មោះ​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កញ្ញា ទូចបុប្ផា នាយិកា​តម្រា មានប្រសាសន៍ថា ស្ទូឌីយោលេខ៧ ជា​រឿងប្រលោមលោក​សើបអង្កេត​ដំបូងគេ​​ក្នុងសកម្មភាពបោះពុម្ពផ្សាយ​កន្លងមក​ហើយ​ដែលរឹតតែពិសេស​ទៅទៀត​គឺ​ជាសំណៅដើម​នៃ​សំណុំរឿងឃាតកម្មដំបូង​បង្អស់ក្នុងចំណោមប្រលោមលោកឃាតកម្មធំៗ៤ករណី ស្នាដៃអ្នកនិពន្ធ អ្នកស្រី ម៉ីសន​សុធារី។

នាយិកា​រូបនេះ បានអោយ​ដឹងបន្ថែម​ថា ការ​​ជ្រើសរើសសាចរឿងមួយនេះ​ជាការបើក​ពិធីជួបជុំដំបូង​ជាមួយប្រិយមិត្ត​របស់ខ្លួន  ដោយសារសាច់រឿងមួយនេះមានលក្ខណៈពិសេសឆ្លុះបញ្ចាំងពីសា្នដៃកូនខ្មែរ​តំាងពីទសវត្ស​៩០ដែលអានិពន្ធបាន​នូវ​ប្រលោមលោកប្រដេញប្រកិតបានញឹក​ល្អដែលគេ​ទើបនឹងឃើញ​ម្ភៃឆ្នាំក្រោយមកមាន​ភាពដុះដាលច្រើនឡើង​លើការតាក់តែងបទនិពន្ធប្រភេទនេះ។

ប្រលោមលោក រឿងស្ទូឌីយោលេខ៧ ​ មានចំនួនជាង​មួយរយទំព័រ បោះពុម្ព ​១០០០ច្បាប់គត់​មិនលើសមិនខ្វះ ជាប្រភេទ​ច្បាប់ពិសេសសម្រាប់អ្នកអាន Collector’s Editions គឺមាន​តែអ្នកអាន​ដែលស្រលាញ់រឿងនេះ​ពំផុត​ដែលនឹង​ទិញ​យកទុក។

ដោយ​តម្រាមានគោល​ការណ៍​ព្យាយាម​រក្សាតម្លៃសៀវភៅទំាងអស់​របស់ខ្លួន​អោយនៅត្រឹមតែ​២៥០០០រៀលមិនឡើងមិនចុះ កញ្ញា​ទូចបុប្ភា​អះអាងថា ការបោះពុម្ពនេះ មិនមែន​ដើម្បី​ទទួលបាន​សាច់ប្រាក់ចំណេញ​ឡើយ​ប៉ុន្តែ​ជាការកសាងបណ្តាញ​និងស្លាកសញ្ញាប្រកបដោយគុណតម្លៃមួយ។

«យោងតាមគម្រោង យើងនិងមានអ្វីច្រើន​ទៀត​នៅលើឌីជីថត ហើយ​យើង​ស្វាគមន៍​រាល់ការចូលរួម​ពីផ្នែកឯកជន ក្នុងការ​លើកកំពស់ វប្បធម៌​អាន​និងតែងនិពន្ធនៅកម្ពុជា»

​អ្នកនិពន្ធម៉ីសនសុធារី​ត្រូវបានគេដឹងថា ជាទីប្រឹក្សានៃមាតិកា​នានារបស់គម្រោង​មួយនេះ ហើយ​ក៏ជាអ្នកនិពន្ធដែលមានស្នាដៃ​ជាច្រើន​មកហើយ​មិនថា​ប្រលោមលោកឬសៀវភៅ​បំណិនជីវិត។

អ្នកស្រី​គូសបញ្ជាក់ថា តម្រា គឺជាអ្នកបោះពុម្ពផ្សាយ​ក្មេងខ្ចីក្រោយគេមួយ​ដែល​បានកសាងស្លាកសញ្ញារបស់ខ្លួន​យ៉ាង​ឆាប់រហ័ស ដោយសារតែក្រុមនេះ​មាន​ទស្សនវិស័យ​ច្បាស់ មាន​យុទ្ធសាស្ត្រ​ល្អ និង​មាន​សកម្មភាពរស់រវើក តែ​ច្នៃប្រឌិតមិនច្រំដែល។

អ្នកស្រី​បន្ថែមថា ស្ទូឌីយោលេខ៧ និង​បង្ហាញ​ផ្លូវ​ដល់មនុស្ស​ជំនាន់ថ្មី នូវ​របៀប​តែងនិពន្ធ​នៃ​យុគសម័យ​មួយ​ដែលការអាន​ធ្លាក់ចុះ​ដល់ចំណុច​សូន្យ ព្រោះ​កត្តា​សេដ្ឋកិច្ច ​ហើយមានអ្នកនិពន្ធមួយចំនួន​បាន​ព្យាយាម​ចងក្រង​នូវស្នាដៃ​របស់ពួកគេទំាង​ប្រឈមនិងការលំបាក មិនថា​ប្រភពសម្រាប់ស្រាវជ្រាវ មិនថា មូលដ្ឋាន​កម្លាំងចិត្ត​។

​ប្រលោមលោក​ រឿង​ស្ទូឌីយោ​លេខ៧ បានព័ណ៌នា​អំពី​សភាព​ត្រូវ​ធ្វើឃាតរបស់ពិធីការិនីមួយរូបដែលកំពុង​ផ្សាយផ្ទាល់ ហើយ​ប៉ុន្មាន​ដង្ហើម​ដែលភ្លើ​ងរលត់នាង​ត្រូវបានឃាតករឆក់យកជីវិត។

ចាប់តាំង​ពីទំព័រដំបូង​រហូត​ដល់ចុងបញ្ចប់​អ្នកនិពន្ធ​បានបង្គាប់អោយ​អ្នកអាន​ប្រដេញ​តាមរ​ក​ជនដៃដល់ជាមួយ​ខ្សែតម្រុយជាច្រើន​ប្រទាក់ក្រឡាដានជាន់លើដាន​ពិបាកស្មាន​រកចុងបញ្ចប់។

លោក​អ្នក​ដែល​មាន​បំណង​ចង់​ទទួល​យក​ការចែកចាយ​ដុំនិងរាយ សូម​ទាក់ទង​​តាមរយៈ លេខ​ទូរសព្ទ ០១២៤៧២០០៣។


















































0 Shares
Loading...