ធនាគារជាតិលើកទឹកចិត្តឲ្យកាត់បន្ថយ ការប្រើប្រាស់ក្រដាសប្រាក់ មកទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីបញ្ជៀសការចម្លងកូវីដ

សង្គម​និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីជូនដំណឹងលើកទឹកចិត្តដល់សាធារណជនឱ្យមក​ប្រើប្រាស់សេវា​អេឡិចត្រូនិក​ទូទាត់ប្រាក់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បើតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី២០ ខែមេសាឆ្នាំ២០២១នេះបានឱ្យដឹងថា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករា លដាលនៃជំងឺកូវីដ១៩ ដែលកំពុង​រាតត្បាតយ៉ាងធ្ងន់ធ្ងរក្នុងសហគមន៍ ធនាគារជាតិនៃកម្ពុជា នឹងបន្ដអនុវត្តន៍វិធានការ ការពារហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ ដោយសារការប្រើប្រាស់ក្រដា សប្រាក់ តាមរយៈការសម្លាប់មេរោគនៅលើក្រដាក់ប្រាក់រៀល ដែលចូលមកធនាគារជាតិនៃកម្ពុជា ហើ យបញ្ជេញក្រដាសប្រាក់ ដែលសម្លាប់មេរោគរួចទៅក្នុងទីផ្សារវិញ។

សេចក្តីជូនដំណឹងខាងលើ បញ្ជាក់ថា ការប្រើប្រាស់សេវាទូទាត់អេឡិចត្រូនិកដូចជា សេវាធនាគារតាមកម្មវិធី​ទូរសស័ព្ទ​ចល័ត ក៏ដូច​ជា​កម្មវិធីបាគងដែលជាប្រព័ន្ធទូទាត់បែបទំនើប និងផ្ដល់សុវត្ថិភាពខ្ពស់ ងាយស្រួល ឆាប់រហ័ស និងចំណាយតិចផងដែរ។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា សូមបន្ដលើកទឹកចិត្តក្នុងការកាត់បន្ថយ ការប្រើប្រាស់ក្រដាសប្រាក់ ក៏ដូចជាការ​ប្រើប្រាស់/ចេញ​ផ្សាយមូលប្បទានប័ត្រ សម្រាប់ធ្វើការផាត់ទាត់ និងការទូទាត់នានា ហើយជំនួសវិញដោយការប្រើប្រាស់ ការទូទាត់អេឡិចត្រូនិក តាមលទ្ធភាពដែលអាចធ្វើបាន។

ធនាគារជាតិនៃកម្ពុជាសង្ឃឹមថា សាធារណជនទាំងអស់ នឹងចូលរួមសហការកាត់បន្ថយហានិភ័យទាំងអស់គ្នា ជាពិសេសតាម​រយៈ​​ការប្រើប្រាស់មធ្យោបាយទូទាត់អេឡិចត្រូនិកទំនើបៗ និងសម្បូរបែប ដែលមាននាពេលបច្ចុប្បន្ន និងសូមអនុវត្តវិធានការ៣កុំ ៣ការពារ និងការណែនាំនានារបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន៕