លោក ដង្ខៅ ត្រៀមថវិកា ២ម៉ឺនដុល្លារទិញអង្ករជូនបុគ្គលិក ដៃគូសហការ រួមទាំងអតិថិជនជាង២០០ គ្រួសារ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន ឯ.ក ប្រកាសឧបត្ថម្ភអង្ករចំនួន ៤០តោន ជូនបុគ្គលិក ដៃគូសហការ រួមទាំងអតិថិជន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រួលដល់ជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់និងកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក គល់ តុលា អគ្គនាយក ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន ឯ.ក មានប្រសាសន៍ថា៖ ខ្ញុំបាទ និងភរិយា បានសម្រេចផ្តល់នូវការឧត្តម្ភជាអង្ករសរុបចំនួន ៤០តោន ស្មើនិង ២២៦ គ្រួសារ ដែលគិតជាទឹកប្រាក់ ២០០០០$ (ពីរម៉ឺនដុល្លាអាមេរិច) សម្រាប់ចែកជូនដល់ បុគ្គលិក ដៃគូសហការ រួមទាំងអតិថិជនទាំងអស់របស់ក្រុមហ៊ុន ដែលកំពុងរងផលប៉ះពាល់ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺ(COVID-19)។

អ្នកជំនួញល្បីឈ្មោះបោះសំឡេងរូបនេះបានបន្តថា ដោយម្នាក់ៗនឹងត្រូវទទួលបាននូវ អង្ករឧបត្តម្ភចំនួន ០១បាវ ស្មើនឹង ៥០គ.ក ក្នុង ០១ខែ រយៈពេល ០៣ខែ ចាប់គិតពីថ្ងៃទី ០១ ខែឧសភា ដល់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២១ (អង្ករឧបត្តម្ភនឹងត្រូវចែកជូននៅថ្ងៃទី ២០ ជារៀងរាល់ខែ)។

កាយវិកាដ៏សប្បុរសធម៌នាពេលនេះគឺលោក ដង្ខៅ ដើម្បីសូមចូលរួមចំណែកចែករំលែកទុកលំបាក ព្រមទាំងធនធានតិចតួច ជួនចំពោះ បុគ្គលិក ដៃគូសហការ រួមទាំងអតិថិជន ទាំងអស់គ្នា ដែលស្ថិតក្នុងស្ថានភាពដ៏លំបាកនៃការផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

លោក ដង្ខៅ បានសូមបួងសួងដល់ទេវត្តារក្សាឆ្នាំថ្មីជួយបីបាច់ថែរក្សាបងប្អូនទាំងអស់គ្នាឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ព្រមទាំងជៀតផុតពីជំងឺដ៏កាចសាហាវ (COVID-19) គ្រប់ៗគ្នា៕

សូមចុចអានអត្ថបទខាងក្រោម៖