ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ចេញមកបកស្រាយដំណឹង អ្នកឧកញ៉ា លី យ៉ុងផាត់ ទទួលមរណៈភាព

សង្គម​និង​សេដ្ឋកិច្ច


នាថ្មីៗនេះមានក្រុមជនខិលខូចបានខិតខំផ្សព្វផ្សាយព័ត៌មានថា អ្នកឧកញ៉ា លី យ៉ុងផាត់ បានទទួលមរណៈភាពហើយ ដោយមានដាក់រូបថតលោកឧកញ៉ាហើយចែកចាយក្នុងបណ្តាញសង្គមហ្វេសប៊ុគព្រោងព្រាត បង្កឲ្យមានការផ្អើលជាខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ឯកឧត្តម ដួង តារា ជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានិងរដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញមកបំភ្លើពាក់ព័ន្ធករណីព័ត៌មានដែលថា អ្នកឧកញ៉ា លី យ៉ុងផាត់ មហាសេដ្ឋី ដ៏លេចធ្លោជាងគេនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន LYP Group បានទទទួលមរណភាព ដែលក្រុមជនខិលខូចទាំងនេះ ផ្សព្វផ្សាយព័ត៌មានភូតកុហក មិនពិត ក្នុងគោលបំណងបំពុលនិងបំផ្លាញស្ថេរភាពសង្គម។

ឯកឧត្តម ដួង តារា មានប្រសាសន៍ថា៖ “ខ្ញុំទើបបាននិយាយដោយផ្ទាល់ជាមួយលោកឧកញ៉ាមុននេះបន្តិច គឺគាត់មានសុខភាពល្អធម្មតាទេ មិនដូចក្រុមជនខិលខូចទាំងនោះប្រឌិតភូតទេ។ ក្រុមជនខិលខូចទាំងនេះ ការងាររបស់ពួកគេគឺផ្សព្វផ្សាយព័ត៌មានភូតកុហក មិនពិត ក្នុងគោលបំណងបំពុលនិងបំផ្លាញស្ថេរភាពសង្គម។”

ជាមួយគ្នានោះ ដើម្បីឈានទៅបិទ ACCOUNT Facebook ពួកនេះ ឯកឧត្តម សូមអំពាវនាវឲ្យបងប្អូននាំគ្នា Report Accounts មិនល្អទាំងនោះទៅ Facebook ថាពួកនេះផ្សព្វផ្សាយព័ត៌មានមិនពិត (Fake News) ។ សូម Copy link និង Screen shot Page/Profile និងអត្ថបទដែលពួកនេះសរសេរព្រមទាំងរូបភាព ផ្ញើទៅកាន់ (submit) ទៅ Facebook ដើម្បីអោយគេបិទចោលតែម្តងទៅជាការស្រេច។

ឯកឧត្តមបានបញ្ជាក់ថា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

សូមចុចអានអត្ថបទខាងក្រោម៖