ក្រសួងពាណិជ្ជកម្មដឹកអង្ករ ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី លក់ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមដល់មុខផ្ទះ

ព័ត៌មានថ្មីៗ

ថ្ងៃនេះក្រសួងពាណិជ្ជកម្ម បានបញ្ចេញរថយន្តចំនួន៦គ្រឿង ដោយនាំយកនូវគ្រឿងឧបភោគបរិភោគ ទៅលក់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងតម្លៃទីផ្សារ ដែលកំពុងតែស្ថិតក្នុងតំបន់ក្រហម។ គ្រឿងឧបភោគបរិភោគ សម្រាប់ដោះទាល់ និងសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ឬតំបន់ក្រហម រួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បងប្អូនប្រជាពលរដ្ឋ អាចទាក់ទងតាមអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមល្បាត ប្រជាកាពារដែលនៅជិតៗផ្ទះ ដើម្បីសុំអោយជួយសម្របសម្រួលការទិញបន្ថែម និងការជញ្ជូនដាក់អីវ៉ាន់អោយដល់ផ្ទះបានផងដែរ។

ទីតាំងលក់ក្នុងតំបន់ក្រហមទាំងប្រាំមួយកន្លែង៖ ១.នៅជាប់តេលាម៉ាត និងចូលតាមច្រកស្ថានីយប្រេងPTT ផ្លូវស្ទឹងមានជ័យ ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជយ័ថ្មី ២. ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម ៣. ផ្សារត្រពាំងថ្លឹង ៤. ផ្សារឯករាជ្យ ៥. ទល់មុខក្រុមហ៊ុនហុងដា ៦. នៅផ្ទះឡ លើផ្លូវវ៉េងស្រេង សូមទំនាក់ទំនងលេខទូរស័ព្ទ៖

១. 010 248 701 ចំណាប់

២. 017 251 724 សុខ នាង

៣. 078 450 550 ភា រុណ

៤. 093 937 877 ណែត ម៉ូនីកា

៥. 077 74 41 11 កៅ ស៊ីថា

៦. 012 93 40 88 សែស សុធី